រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​បាន​​គេ​ប្រទះ​​​ឃើញ​ដេក​ស្លាប់​នៅ​លើ​កំណាត់​ផ្លូវ​ ជាតិ​លេខ​៣ ដោយធ្លាយ​ពោះ​វៀន​ចេញ​មក​ក្រៅ​​ដែល​​​សមត្ថ​កិច្ច​បាន​អះអាង​ថា ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បើក​បុក និង​កិន បន្ទាប់​មក​រថយន្ត​បង្ក​នោះ​​បើក​រត់​គេច​បាត់​ស្រមោល កាល​ពី​វេលា​​ម៉ោង​៤​និង​១០​នាទី​ទៀប​​ភ្លឺ​ថ្ងៃទី​២៧ កក្កដា ២០១២ ​នៅលើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៣ ត្រង់​ចំណុច​​ភូមិ​អង្គ​ត្រគៀត សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​​សែន​ជ័យ ​។

សព​​យុវជន​​រង​គ្រោះ​មិន​ត្រូវ​បាន​គេ​ស្គាល់​​អត្ត​ សញ្ញាណ​​នោះ​ទេ អាយុ​ប្រហែល​​ជាង​២០​ឆ្នាំ ​ពាក់​អាវ​ដៃ​វែង​ ពណ៌សឆ្នូត​ខ្មៅ ស្លៀក​​ខោ​លីអូ​អត់​​មាន​ខោ​ជើងវែង​​​នោះ​ទេ ហើយ​​ស្លាប់​​ដោយ​សា​​រថយន្ត​បុក និង​កិន​ធ្លាយ​ពោះ​វៀន និង​បាក់​ជើង​ទៀត​ផង ។ ដោយ​ឡែក​​រថយន្ត​ដែល​បុក និង​កិន​នោះ​មិន​ត្រូវ​បាន​គេ​ស្គាល់​ម៉ាក​​នោះ​ឡើយ តែ​​គេ​សង្ស័យ​ថា ​ជា​រថយន្ត​ធុន​ធំ​ដឹក​ទំនិញ​​ ឬ​ដឹក​ដី ។

​តាម​ប្រភពព័ត៌​មាន​ឱ្យ​ដឹង​ថា ​មុន​ពេល​មាន​ការ​ភ្ញាក់​ផ្អើល​មិន​មាន​នរណា​ម្នាក់​បាន​​ប្រទះ​ឃើញ​យុវជន​ នោះ​ត្រូវ​​រថយន្ត​បុកដោយ​​របៀប​ណា​នោះ​ទេ ប៉ុន្តែ​តាម​ការ​សន្និ​ដ្ឋាន គឺ​អាច​ត្រូវ​រថយន្ត​បុក ​ខណៈ​ពេល​ដែល​រូប​គេ​កំពុង​​ដើរ ឬ រត់​ហាត់​ប្រាណ​តាម​ផ្លូវ​នោះ ។ លុះ​ក្រោយ​​ពេល​កើត​ហេតុ​ទើប​ត្រូវ​​កម្លាំង​​ប៉ូលិស​ដើរ​ល្បាត​ទប់​ស្កាត់​ បទ​ល្មើស​ប្រទះឃើញ​ដេក​ស្លាប់​នៅ​ក្នុង​ថ្លុក​ឈាម​​ ដោយ​មាន​ស្ថាន​ភាពធ្លាយ​ពោះ​វៀន​ចេញ មក​ក្រៅ​ និង​ឃើញ​មាន​ស្នាម​ដាន​កង់​រថយន្ត​ធុន​ធំ​កិនពីលើទៀត​ផង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]