ជាធម្មតា ជោគជ័យមនុស្ស គឺត្រូវបានគេសរសេរ និងកត់ត្រាទុកជា ប្រវត្តិសាស្រ្ត​ ដែលដើមឡើយ វាត្រូវបានគេឆ្លាក់ជាអក្សរ លើសិលាចារិក ឬលើកំណាត់ឈើ ហើយគ្រានោះ គឺជាដើមកំណើត របស់ប៊ិចដែលបានកែប្រែការសសេរឲ្យ ក្លាយជាផ្នែកមួយ នៃអរិយធម៌។

បច្ចុប្បន្ន ភាពជឿនលឿននៃបច្ចេកវិទ្យាបានដើរតូរយ៉ាងសំខាន់ ក្នុងការសម្រួល ដល់ការសសេរ ដោយដៃ ប៉ុន្តែវានៅតែមិនគ្រប់គ្រាន់ សម្រាប់ការបង្ហាញ នូវសេរីភាព និងគំនិតកែច្នៃថ្មីៗក្នុងការ កត់ត្រានោះទ្បើយ។ ការវិវត្តរបស់ប៊ិចនៅតែបន្ត ហើយក្រុមហ៊ុន Samsung ក៏បានពង្រឹង និងធ្វើឲ្យវាកាន់តែ ប្រសើរឡើងពីជំនាន់ មួយទៅជំនាន់។ ប៊ិច S Pen  ភ្ជាប់ជាមួយ ទូរស័ព្ទប្រភេទ Galaxy Note ជាប៊ិច ដែលបង្កើតឡើង ដោយប្រើបច្ចេកវិទ្យាដ៏ទំនើបមួយ។ សូមក្រឡេកមើល ការវិវត្តនៃប៊ិចដូចខាងក្រោម៖

ជក់​ ៖ វាបានចាប់ផ្តើមឡើងនៅប្រទេសចិនជាយូរណាស់មកហើយ ។ ជនជាតិចិន បានប្រើជក់ ដែលធ្វើឡើងពីដើមឬស្សី ឧបករណ៍ផ្សេងៗ និងរោមសត្វ។​

ស្លាបប៉ាកា ៖ ត្រូវបានធ្វើឡើងដោយស្លាបសត្វធំៗ ដូចជាសត្វក្ងានជាដើម។ នេះគឺជា ឧបកណ៍សសេរចុងស្រួចដំបូងជា ទីគាប់ចិត្ត និងងាយស្រួលបទបែន ក្នុងការសសេរ។​

ប៊ិចប៉ាកា ៖ មានបណ្តូលដាក់ទឹកខៅ្មធំដោយមិនចាំបាច់ជ្រលក់ទឹកខៅ្មដើម្បី សរសេរឡើយ។

ប៊ិចចុងស្រួច និងប៊ិចក្បាលរុយ ៖ បង្កើតឡើងក្នុងឆ្នាំ 1888 និងត្រូវបានក្លាយ ជាប្រភេទប៊ិច ទទួលបានការពេញនិយមបំផុត លើពិភពលោក អស់រយៈពេល ជាច្រើនឆ្នាំ ហើយត្រូវបាន អះអាងថាជា ប៊ិចដែលប្រើបានរាល់ការសរសេរ។ 

ប៊ិច S Pen ៖ មានលក្ខណៈដូចគ្នាទៅនឹងប៊ិចដែលបានរៀបរាប់ ខាងលើ តែប៊ិច S Pen ត្រូវបានបង្កើត ឡើងដោយផ្អែកលើ តម្រូវការរបស់ អ្នកប្រើប្រាស់។ ចាប់តាំងពី ការបង្ហាញខ្លួន ទូរស័ព្ទ​ Galaxy Note និងប៊ិច S Pen របស់ក្រុមហ៊ុន Samsung មានលក្ខណៈប្រសើរ ឡើងពីមួយជំនាន់ ទៅមួយជំនាន់។ ប៊ិច S Pen របស់ Galaxy Note 4 បានរចនាឡើង មានរាងតូច និងស្រាល ដែលធ្វើឲ្យការសរសេរ មានភាពងាយស្រួល។ ប៊ិច S Pen មានមុខងារដូចចង្អុលដៃ ដើម្បីផ្តល់ លទ្ធភាពចុចបាន គ្រប់ជ្រុងលើអេក្រង់។ អ្នកក៏អាចប្រើប៊ូតុង ពហុមុខងាររបស់ ប៊ិច S Pen នេះដើម្បីដំណើរការ​កម្មវិធីផ្សេងៗបានយ៉ាងងាយ។

អ្នកប្រើទូរស័ព្ទ Galaxy Note ដែលមានប៊ិច S Pen ជាទូទៅជាមនុស្ស ដែលមានការ រៀបចំខ្ពស់ និងផ្តោតសំខាន់លើ ប្រសិទ្ធិភាពការងារ រីឯសិល្បករវិញ ប្រើវាដើម្បីបង្ហាញ ពីសមត្ថភាព និងចែករំលែកការ កម្សាន្តផ្សេងៗ ។ ប៊ិច S Pen មានលក្ខណៈពិសេសដូចជា Smart Select, Action Memo, Screen Write និង Image Clip ដែលដើរដោយផ្ទាល់ពី Air Command នៅលើអេក្រង់ បន្ទាប់ ពីចុចប៊ូតុងរបស់ S Pen។ លក្ខណៈពិសេស មួយទៀតគឺ Air View ដែលយើងអាច ទទួលបានព័ត៌មាន ទោះជាចុចមិន ដល់អេក្រង់ក៏ដោយ។

នេះជាជំនាន់ទី ៤ របស់ប៊ិច S Pen។ ហើយអ្វីដែលគួរអោយរំភើបជាងនេះ ទៀតនោះគឺ ការវិវត្តប៊ិច S Pen ជំនាន់ថ្មី ។ តើមានអ្វី កាន់តែអស្ចារ្យ និងគុណសម្បត្តិអី្វខ្លះ ពីការវិវត្ត S Pen ក្នុងពេល ដ៏ខ្លីខាងមុខនេះ?



អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិជ្ជា ដោយផ្តល់លទ្ធភាពថ្មីៗ ជូនមនុស្សគ្រប់ រូបគ្រប់ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញ ឥតឈប់ឈរ យើងកំពុង តែផ្លាស់ប្តូរ ឲ្យកាន់តែ ប្រសើរ​ឡើង​នូវពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីន ថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ ផ្សេងៗប្រើប្រព័ន្ធអគ្គិសនី និងដំណោះ​ស្រាយ ផ្សេងៗប្រើប្រព័ន្ធ  LED។ យើង មានបុគ្គលិក ចំនួន 307.000 នាក់ នៅទូទំាង 84 ប្រទេសដោយ​ មាន​បរិមាណ លក់ប្រចាំឆ្នាំ ចំនួន 196 ពាន់ លានដុល្លារអាមេរិក។ ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.com និង global.samsungtomorrow.com

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ