ភ្នំពេញ៖ ជាមួយនឹងការមកដល់នូវរូបរាងថ្មី គួបផ្សំនឹង បច្ចេកវិទ្យាទំនើប ធ្វើឲ្យរថយន្ត Ford Ranger 2016 ក្លាយជារថយន្ត មួយដែលស្ថិត នៅក្នុងប្រធានបទមួយនៃ ការជជែកគ្នាពី សំណាក់អ្នកនិយមប្រើប្រាស់នូវ រថយន្តថ្មី។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) បាន ធ្វើការដាក់ បង្ហាញជាផ្លូវការ នូវ រថយន្ត Ford Ranger ស៊េរីថ្មីកាលពីដើម ខែសីហា កន្លងទៅនេះ ជាមួយនឹងបច្ចេកវិទ្យា ដ៏ឆ្លាតវៃរថយន្តភីកអាប់ (Pick-Up) ថ្មីនេះ បានដាក់លក់នៅ លើទីផ្សារជាង ១៨០ប្រទេស ទូទាំងពិភពលោក ដែលបានបំពាក់ដោយ បច្ចេកវិទ្យាទំនើបៗ ចុងក្រោយដូចជា អេក្រង់ Touch Screen ទំហំ៨អ៊ីញ ក៏ដូចជា បច្ចេកវិទ្យា SYNC 2 ដែលជាកម្មវិធីភ្ជាប់ទំនាក់ទំនង ពីទូរស័ព្ទដៃទៅ កាន់រថយន្ត ដែលអាចផ្តល់ ជូនអ្នកបើកបរ ជាមួយនឹងបច្ចេកវិទ្យាដ៏ឆ្លាតវៃ គួបផ្សំទៅនឹងប្រព័ន្ធសាកថ្ម ដែលមានសមត្ថភាព ខ្ពស់រហូតទៅដល់ ២៣០វ៉ុល ដែលអាចឲ្យ លោកអ្នកសាក នូវកុំព្យូទ័រយួរដៃ និងឧបករណ៍ អេឡិចត្រូនិចផ្សេងៗ ជាពិសេស សម្រាប់សុភាពនារី ស្ត្រីមេផ្ទះអាចដាំបាយ បាននៅពេល ធ្វើដំណើរកំសាន្តទៅខាងក្រៅ ជាមួយនឹងថាមពល ដែលផ្តល់ដោយរថយន្ត Ford Ranger 2016។


ជាមួយនឹងចង្កៀងផ្នែកខាងមុខដែលអាចបិទឬបើកភ្លើងហ្វា កូតដោយស្វ័យប្រវត្តិ ដែលផ្តល់ ភាពងាយស្រួល និងកាត់បន្ថយការ រំខានទៅលើរថយន្ត ដែលបើកក្នុង ទិសដៅបញ្ច្រាស់ទិសគ្នា ក្នុងការបើកបរ នៅពេលយប់។​ ដើម្បីជួយសម្រួល នូវភាពតានតឹង ក្នុងការបើកបរក្នុង រយៈពេលយូរ រថយន្ត Ford Ranger 2016 បាន ផលិតឡើងបំពាក់ទៅដោយ ចង្កូតបូមអេឡិចត្រូនិច (EPAS) ដែលមាន ភាពធូរ ងាយស្រួល ក្នុងការបើកបរ និងពេលបត់។​


ជាងនេះទៅទៀត រថយន្តនេះក៏បានបំពាក់នូវបច្ចេកវិទ្យាចុងក្រោយបង្អស់ លើសពីរថយន្ត ប្រភេទភីកអាប់ (Pick-Up) ដទៃទៀត ដូចជា ប្រព័ន្ធជំនួយ លើចង្កូតដើម្បីរំលឹក ឲ្យអ្នកបើកបរ បើកក្នុងគន្លងត្រឹមត្រូវ ក្នុងករណី រថយន្តចេញពីគន្លងផ្លូវ ប្រព័ន្ធនេះនឹងរំញ័រ ទៅលើចង្កូត ដើម្បីជួយឲ្យ អ្នកបើកបរបើក ក្នុងគន្លងផ្លូវ ត្រឹមត្រូវវិញ។ ប្រព័ន្ធកំណត់ល្បឿននៃ ការបើកបរ (Adaptive Cruise Control) ដែលអ្នកបើកបរ អាចធ្វើការកំណត់ ល្បឿនទៅតាមរថយន្តខាងមុខបាន ដោយស្វ័យប្រវត្តិ។​ ជាមួយនឹងសេនសឺ ផ្នែកខាងមុខ និងកាមេរ៉ាសុវត្ថិភាព ផ្នែកខាងក្រោយនៃរថយន្ត (Front and Rear Park Assist) ដែលអាច រេតាមចង្កូត និងពង្រីកបាន ដែលអាចផ្តល់ ភាពងាយស្រួលសម្រាប់អ្នកបើកបរ ក្នុងការចូលចត បានយ៉ាងងាយស្រួល។​

ជាងនេះទៅទៀត ជាមួយ នឹងប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរ ក្នុងផ្លូវកោង និងរអិល​ (Electronic Stability Program) អាចជួយ បញ្ជៀសរថយន្តឲ្យរួចផុតពីការក្រឡាប់ ដោយយថាហេតុ។​ ជាពិសេស រថយន្តនេះក៏ បានបំពាក់ដោយ ប្រព័ន្ធសុវត្ថិភាពមួយចំនួនទៀត ដូចជា ប្រព័ន្ធទប់លំនឹ ងពេលឡើងចំណោត​និងចុះចំណោត (Hill Launch Assist & Hill Descent Control)​​ ដែលជួយកាត់បន្ថយនូវការ រអិលថយក្រោយ នៅពេលដែលអ្នកបើកបរ ដកជើងចេញពី ហ្វ្រាំងមកជាន់ហ្គារ។​ ជាមួយ នឹងរថយន្ត Ford Ranger 2016 នេះផងដែរ អ្នកបើកបរនឹងអស់ភាព កង្វល់នៅពេល មានភ្លៀងធ្លាក់ ដែលបង្កការលិចផ្លូវ ឬការបើកបរទៅ តាមកន្លែងដែលមាន ទឹកលិច ព្រោះរថយន្តនេះមាន សមត្ថភាពខ្ពស់អាច បើកបរកាត់ទឹក បានជម្រៅ​៨០០ មីលីម៉ែត្រផងដែរ។​

តោះ! ទៅទស្សនាវីដេអូស្តីពីភាពអស្ចារ្យនៃរថយន្ត Ford Ranger 2016 ទាំងអស់គ្នា!

សម្រាប់ព័តមានបន្ថែមទាក់ទង និងសេវាកម្មបង់រំលោះនិងព័ត៌មានលំអិតទាក់ទង នឹងរថយន្តសូម ធ្វើការទំនាក់ទំនងមកកាន់ លេខទូរស័ព្ទ ០១២​ ៣៣៣​ ៩៧៥។​
ក្រៅពីរថយន្ត Ford ក្រុហ៊ុន RMA Cambodia ទទួលសិទ្ធិនាំចូល និងចែកចាយ ផលិតផល និងសេវាកម្ម ដែលមានម៉ាកល្បីលើពិភពលោក ដូចជា៖

  • ផលិតផលរថយន្តៈ Jaguar, Land Rover​ និង Range Rover
  • ប្រភេទគ្រឿងយន្តៈ John Deere, JCB Fuso, CAMC, Dressta
  • ផ្នែកផលិតផលចម្រុះ TCM, JLG, DEXION,​ Megger, Karcher and 3M, and MS PALLET
  • ចំណីរអាហារ Express Food Group (EFG): The Pizza Company, Costa Coffee, BBQ Chicken, Dairy Queen, Swensen’s, Krispy Kreme
  • សេវាផ្តល់ហិរញ្ញប្បទានសម្រាប់ការជាវផលិតផលរបស់ក្រុមហ៊ុន RMA Finance Services
  • សេវាជួសជុលរថយន្តទំនើបៗ និងរថយន្តទូទៅ

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]