និស្សិតប្រុសជនជាតិសូដង់ម្នាក់ ដែលមានអាយុ២៣ឆ្នាំ ត្រូវបានជាប់គុក៦ខែ បន្ទាប់ពីមានការជាប់ទោសនឹង ការប្លន់យកលុយពី បុរសម្នាក់ដែលជាអ្នកទេសចរ។

ជនរងគ្រោះនៅក្នុងហេតុការណ៍នេះ មានអាយុ៥២ឆ្នាំ​ជាអ្នកទេសចរ បានដើរនៅលើផ្លូវសាធារណៈ Murshid Bazaar ដើម្បីធ្វើដំណើរទៅកាន់សណ្ឋាគារ ជាទីកន្លែងដែលគាត់រស់នៅ។ បុរសនេះបាននិយាយថា នៅពេលដែលគាត់កំពុងតែដើរ ស្រាប់តែមានបុរសម្នាក់មកចាប់គាត់ពីក្រោយ ខ្នងនិងម្នាក់ទៀតដកយកកាបូប លុយ ដែលក្នុងនោះមានប្រាក់ចំនួន ៥៤៤ ដូល្លារ។ បន្ទាប់មកចោរទាំងនោះ ក៏រុញគាត់ដល់ដីតែម្ដង គាត់ក៏បានធ្វើការស្រែកឲ្យគេជួយ ដែលចៃដន្យសំណាង ល្អក៏មានអ្នកនៅក្បែនោះធ្វើការដេញចាប់ តែចាប់បានតែម្នាក់នោះទេ។

យ៉ាងណាមិញ សូមមានការប្រុងប្រយ័ត្ននៅពេលធ្វើ ដំណើរទៅណាមកណា៕

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]