ទស្សនិកជន ពិតជាមានការភ្ញាក់ផ្អើល ក្រោយពីបានឃើញការបង្ហោះ Trailer បទ ព្រែកឯងអស់ សង្ឃឹម ភ្ជាប់នឹងការ Promote អាល់ប៊ុមថ្មី របស់នីកូ ដែលក្នុងនោះមាន 8បទ ជាបទនិពន្ធថ្មី និង 2បទទៀតជាបទមរកដើម។ អ្វីដែលធ្វើអោយអ្នក លេងហ្វេសប៊ុក មានការ ភ្ញាក់ផ្អើល គឺដោយសារ ពួកគេ ធ្លាប់ឃើញនីកូ ច្រៀងតែបទចំរៀង យុវវ័យ ទាំងស្ទាយ៍ និង ក្បាច់រាំ ដែលយុវវ័យទទួលស្គាល់ថា នីកូ ជាតារាចំរៀង ឈានមុខ ផ្នែកក្បាច់រាំ ហើយជា តារា ចំរៀងដ៏ ទាន់សម័យ តែពេលនេះបែរជា ឃើញតារាចំរៀង និយមលេងស្ទាយ៍ ទាន់សម័យមួយ រូបនេះ ច្រៀងបទចំរៀងមរតកដើម ដ៏ពិរោះ ភ្ជាប់ជាមួយសាច់រឿង ដ៏កំសត់។
អ្នកទស្សនាភាគច្រើនបានសំដែងការភ្ញាក់ផ្អើល ហើយមានការគាំទ្រ យ៉ាងខ្លាំង ពួកគេ បានបញ្ចេញយោបល់ថា ពួកគេមានការ សសើរពីការ ផ្លាស់ប្តូរស្ទាយ៍ របស់តារាចំរៀងរូប នេះថា ច្រៀង បទនេះបានល្អ ទោះបីមិន ពិរោះដូចម្ចាស់សំនៀងដើម ប៉ុន្តែអាចទទួល យកបាន អ្វីដែលសំខាន់ Trailer ដែលបង្ហោះនោះ បានបង្ហោះដោយ ភ្ជាប់ជាទៅនឹងការរំលឹក ពីម្ចាស់ ស្នាដែដើម កវីនិពន្ធរៀម ច្បង លោកពៅ សុីផូ និង ម្ចាស់សំនៀងដើម អធិរាជសំលេងមាស  សុីន សុីសាមុត និង ព្រែកឯងអស់ សង្ឃឹមមួយបទទៀតដែល ច្រៀងដោយលោក ម៉ុល កាម៉ាច។

តារាចំរៀង ដែលជាអ្នកតំណាងផលិតផល ហ្គេតប៊ី និង ស៊ុបមាន់ប្រ៊េនស៍ រូបនេះបាននិយាយ ថា " វាជារឿងចៃដន្យ ដែលថ្ងៃមួយពេល ដែលខ្ញុំកំពុង ហត់នឿយនឹងការងារជាច្រើន ខ្ញុំក៏យក សៀវភៅ មួយមកអាន ក្នុង សៀវភៅនោះបាននិយាយថា បើយើងធុញថប់ នឹងអ្វីមួយ យើងត្រូវ ធ្វើអ្វីដែលយើង ចង់ធ្វើ  ដូចជាការញាុំ អាហារដែលយើងចូលចិត្ត និង ច្រៀងចំរៀងដែលយើង ស្រលាញ់ជាដើម ពេល នោះខ្ញុំនឹកឃើញកាល ពីវ័យកុមារ ដែលខ្ញុំតែងតែស្រែកច្រៀងចំរៀង មួយបទ គឺ បទព្រែកឯងអស់ សង្ឃឹម ហើយពេលច្រៀងទៅ ហាក់មាន អារម្មណ៍ធូរស្បើយ ហើយមានអារម្មណ៍ថា ខ្ញុំស្រលាញ់បទ នេះកាន់តែខ្លាំង ខ្ញុំក៏សំរេចចិត្ត យកបទនេះមកច្រៀង សារជា ថ្មី ដើម្បីចែករំលែកអោយយុវវ័យនា ពេលបច្ចុប្បន្ន បានរំលឹកបទ ពីសម័យដើម ដោយគោរព ទៅលើស្នាដៃដើម ទាំងទំនុកបទ និងទំនុក ច្រៀង គ្រាន់តែយើងធ្វើការ ផ្លាស់ប្តូរភ្លេងបន្តិចបន្តួច ដេីម្បីអោយ សមទៅនឹងសម័យកាល ខ្ញុំសូមអភ័យ ទោសទុក ជាមុនបើមានការឆ្គាំឆ្គង ព្រោះខ្ញុំគិតថាខ្ញុំច្រៀង មិនបានល្អដូច ម្ចាស់សំនៀងដើម នោះទេ គឺខ្ញុំ គ្រាន់តែស្រលាញ់ ហើយចង់ចែក រំលែកទៅកាន់ យុវវ័យជំនាន់ក្រោយ"។ នីកូ បន្តថា បទ ព្រែកឯងសង្ឃឹមនេះ មានចេញក្នុង អាល់ប៊ុមសុីឌី វ៉ុល 201 របស់ផលិតកម្មសាន់ដេ ដែលជាអាល់ប៊ុម ទោលទី2 របស់លោក ក្នុងអាល់ប៊ុមនោះ សុទ្ធតែជាបទខ្មែរ និពន្ធ 8បទ ជាបទនិពន្ធថ្មី និង 2បទទៀត ជាបទ មរតកដើម ។ សំរាប់បទមរតក ដើមមួយបទទៀតគឺបទ លាអ្នកមានគុណ ដែលនិពន្ធដោយ លោកតាបង្កើតរបស់លោក គឺ លោកតា ថូ សំកុល។

យុវវ័យនៅក្នុងហ្វេសប៊ុក កំពុងទន្ទឹងរងចាំ និង គាំទ្រយ៉ាងពេញទំហឹង ចំពោះបទចំរៀង និពន្ធថ្មី របស់ផលិតកម្មសាន់ដេ វ៉ុល201 នេះ ៕

ចុច link នេះដើម្បីទៅកាន់វីដេអូ៖

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ