ភ្នំពេញ ៖ ផលិតផលទូរស័ព្ទថ្មីពីក្រុមហ៊ុន Microsoft ម៉ូដែល Nokia 105 ស៊ីមពីរ បានត្រូវដាក់ លក់នៅក្នុងទីផ្សារកម្ពុជាហើយ ជាមួយនឹង តម្លៃលក់រាយ ប្រមាណ 21 ដុល្លាសហរដ្ឋអាមេរិក ។


ទូរស័ព្ទ Nokia 105  ស៊ីមពីរថ្មី បានវិវឌ្ឍន៍ខ្លួនចេញមកពី Nokia 105 ដ៏ល្បីល្បាញ និងទទួលបានការ កែលំអជាច្រើន ដែលនឹងធ្វើឲ្យ អ្នកប្រើប្រាស់ សម្រេចតាមគោល បំណងបាន កាន់តែច្រើន តាមរយៈលក្ខណៈ ពិសេសសំខាន់មួយ ចំនួនដូចខាងក្រោម ៖

  • Nokia 105  ស៊ីមពីរថ្មី មានសមត្ថភាពរក្សាលេខទូរស័ព្ទ បានរហូតដល់ 2000 លេខ, ដូច្នេះទោះបី ជាត្រូវទាក់ទង ជាមួយមិត្តភ័ក្រ្ត សមាជិក ក្រុមគ្រួសារ ឬនិយោជិត ក្រុមហ៊ុនច្រើននាក់ ក៏ដោយ ក៏អ្នកប្រើប្រាស់ គ្មានក្តីបារម្ភនឹងការ កត់ត្រាលេខ ទូរស័ព្ទថ្មីៗចូលទៅក្នុងទូរស័ព្ទ Nokia 105 ស៊ីមពីរថ្មី របស់ខ្លួន ឡើយ ។
  • ក្រៅអំពីការបញ្ជូននិងទទួលសម្លេងបានច្បាស់ល្អ អ្នកប្រើប្រាស់ អាចសន្ទនាគ្នាបាន កាន់តែយូរ គឺរហូតដល់ 15 ម៉ោង ។ ក្នុងករណីអ្នកប្រើ ប្រាស់បើកទូរស័ព្ទ ទុកចោល Nokia 105 ស៊ីមពីរថ្មីអាច កាន់ថ្មបានរហូត ដល់ 25 ថ្ងៃ ដូច្នេះ អ្នកប្រើប្រាស់ នឹងអស់កង្វល់នឹង ការសាកថ្ម ទូរស័ព្ទជាប្រចាំ ។
  • សម្រាប់អ្នកចូលចិត្តលេងហ្គេមកម្សាន្តនៅពេលទំនេរពីកិច្ចការផ្សេងៗ, Nokia 105 ស៊ីមពីរថ្មី មានតម្លើងហ្គេមមួយចំនួនរួច ជាស្រេចដូចជា Snake Xenzia និង Bubble Bash 2 ថែមទៀតផង ។
  • ទន្ទឹមនឹងនេះ ក៏មានមុខងារដែលអ្នកប្រើប្រាស់ត្រូវការចាំបាច់ថែមទៀតគឺ វិទ្យុ FM និងពិល។
  • ទូរស័ព្ទ Nokia 105 ស៊ីមពីរចេញលក់នៅកម្ពុជាចាប់ពីថ្ងៃទី 8 សីហានេះត ទៅ ក្នុងតម្លៃប្រមាណ $21 ដោយមានបីពណ៌ សម្រាប់ជ្រើសរើស គឺខ្មៅ និង ខៀវ ៕

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]