ភ្នំពេញ ៖ ក្នុងមួយយប់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានករណីគ្រោះថា្នក់ចរាចរ ០២ករណីបានកើតឡើងបង្កឡើង ដោយ ជនជាតិចិន មិនចេះនិយាយខ្មែរ សូម្បីតែ មួយម៉ាត់ ។

មួយករណីកើតឡើងកាលពីវេលាម៉ោង ៩និង៣០នាទី យប់ថ្ងៃ ទី២៦ ខែកក្កដា ឆ្នាំ ២០១២ នៅចំណុចផ្លូវលំក្នុង ភូមិត្រញំង ឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានី ភ្នំពេញ។

តាមសាក្សីនៅ កន្លែងកើតហេតុឱ្យដឹង ថា មុនកើតហេតុគេឃើញរថយន្ដម៉ាករ៉េវ ហ្វ័រ ពណ៌ឈាមជ្រូក បើកបរពីទិសខាង កើតក្នុងល្បឿនលឿន ហើយបានធ្លាក់ចូល ប្រឡាយ ទោះបីអ្នកបើកបរខំចាប់ហ្វ្រាំង អូសជាង១០ម៉ែត្រ ក៏ដោយ ។

សាក្សីបន្ដថា ពេលដែលរថយន្ដធ្លាក់ទឹក ប្រឡាយហើយគេ ឃើញបុរសជនជាតិចិន ម្នាក់អាយុជាង៤០ឆ្នាំ បើកទ្វារចេញមកទាំង ស្ថិតក្នុង អាការៈ ស្រវឹង នៅឡើយ ហើយជន ជាតិចិននោះ មិនចេះនិយាយភាសារខ្មែរ សូម្បីតែមួយម៉ាត់ ។ ក្រោយកើតហេតុបាន នេះគេឃើញ នគរបាលចរាចរណ៍ ខណ្ឌសែន សុខ ទៅដល់ ដើម្បីស្ទួចយករថយន្ដទៅខណ្ឌ ប៉ុន្ដែត្រូវជនជាតិចិន ដែលស្រវឹងនោះរា រាំង។  

តាមសាក្សីខ្លះឱ្យដឹងថា ជនជាតិចិននោះ ធ្វើការនៅរោងចក្រមួយ ដែលនៅមិនឆ្ងាយ ប៉ុន្មាន ពីកន្លែងកើតហេតុប៉ុន្មានទេ។

ករណីគ្រោះថ្នាក់ចរាចរទី២ បានកើត ឡើងនៅវេលាម៉ោង៤និង៣០នាទីទាបភ្លឺ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១២ នៅចំណុច មុខតាកំប៉ោងខាងកើត រោងចក្រសុខគង់ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងភូមិ សេប៉េសេ សង្កាត់ទឹកថ្លា។

តាមប្រភពព័ត៌មានពីនគរបាលមូលដ្ឋានបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្ដ ម៉ាកកូរ៉ូឡាស៊េរី៩៤ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2B-7395 បើកបរមកពីកើតយ៉ាង លឿន ហើយបានបុករនាំងដែក ចែកទ្រូងផ្លូវ បាក់អស់១៥កំណាត់ ហើយរថយន្ដបង្កត្រូវ ខ្ទេច ផ្នែកខាងមុខទៅលែងរួច។

ប្រភពបន្ដថា ពេលកើតហេតុនោះគេ ឃើញបុរសជាតិចិនចេញពីក្នុងរថយន្ដរបស់ ខ្លួនទាំងស្រវឹងនៅឡើយ ប៉ុន្ដែដោយសារ តែបុរសជនចិននោះ មិនចេះភាសារខ្មែរ ទើប គេមិនអាចសួរនាំពីអត្ដសញ្ញាណបានទេ។ ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលចរាចរ បានស្ទូចយករថយន្ដបង្កទៅទុក នៅសាលា រាជធានីភ្នំពេញ  ដើម្បីចាត់ការផាកពិន័យ តាមច្បាប់ ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ ៖ ជួន សុជាតិ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]