ភ្នំពេញ ៖ ស្រីស្រស់រូបស្អាត ដែលគេតែងតែឃើញពួកនាងៗ ជិះម៉ូតូជែចុះជែឡើងដើម្បីបង្អួត គេឯងថា ខ្លួន ស្អាត បានជិះម៉ូតូហ្វីណូឌុបគ្នាពីរនាក់ បើកលឿនមិនប្រយ័ត្ន ធ្លាក់ជង្ហុកដួលម្នាក់បោកទៅថ្នល់រងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង ១០នាទីយប់ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១២ នៅតាមបណ្តោយផ្លូវលេខ ៤៧៤ ជិតក្រសួងសង្គមកិច្ច ក្នុងសង្កាត់បឹងត្របែក ខណ្ឌ ចំការមន រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីនគរបាលមូលដ្ឋានដែលចុះទៅដល់កន្លែងកើតហេតុខាងលើនេះបានឲ្យដឹងថា ស្រី ស្រស់ពីរនាក់ដែលរងរបួសខាងលើនេះជិះម៉ូតូម៉ាកហ្វីណូ ពណ៌ ផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ 1AP -4553 ជិះ ឌុបគ្នា ។

សាក្សីដែលបានឃើញហេតុការណ៍នេះបានបន្តថា មុនពេលកើតហេតុនោះ ស្រីស្រស់ពីរនាក់វ័យប្រហែលជា ១៨ឆ្នាំ បានជិះម៉ូតូឌុបគ្នាជែចុះជែឡើងតាមបណ្តោយផ្លូវលេខ ៤៧៤ក្នុងទិសដៅពីលិចមកកើត ដោយពួកនាងៗ ជិះលឿនហើយគ្មានការប្រុងប្រយ័ត្ននោះក៏បណ្តាលឲ្យជ្រុលចង្កូតធ្លាក់ជង្ហូកដួលទាំងកំរោល។ ដែលបណ្តាលឲ្យ ស្រីស្រស់ជិះពីក្រោយធ្លាក់បោកក្បាលទៅថ្នល់បែកក្បាលរងរបួសធ្ងន់។ ចំណែកអ្នកឌុបបាន ហកចុះពីលើម៉ូតូ ទាន់ពេលវេលា គឺរងរបួសស្រាលតែប៉ុណ្តោះ។ ក្រោយកើតហេតុស្រីស្រស់ទាំងពីរនាក់នេះ ម្នាក់ត្រូវបញ្ជូនទៅ មន្ទីរពេទ្យ និងម្នាក់ត្រូវបានបងប្អូនមកទទួលយកទៅផ្ទះដោយមិនត្រូវសមត្ថកិច្ច យកឬក៏ឃាត់ខ្លួន នរណាម្នាក់ឡើយ៕

ដោយ វាសនា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]