នៅពាក់កណ្ដាលឆ្នាំ 2015 នេះ ក្រុមហ៊ុនស្មាតហ្វូន លំដាប់ថ្នាក់លេខបី ពិភពលោក Huawei បានបញ្ចេញនូវ​ស្មាតហ្វូន ពណ៌មាស 05 ស៊េរី ដែលមានរូបរាង និងសមត្ថភាពគួរ ឲ្យទាក់ទាញ ស័ក្ដិសម​បំផុត​ សម្រាប់​អ្នកប្រើប្រាស់​ ដែល​ចូលចិត្តភាព​ហ៊ឺហា បែបស៊ីវិល័យ។


ស្មាតហ្វូនដែលមានទាំងសមត្ថភាព និងរូបរាងលក្ខណៈ Premium  របស់ក្រុមហ៊ុន Huawei Huawei ពណ៌មាសទាំង 05 គ្រឿងនេះ រួមមាន៖  P8 GOLD, P8lite GOLD, P8 Max GOLD, X2 GOLD, និង M2 GOLD ។ Huawei ពណ៌មាសទាំង 05 គ្រឿងសុទ្ធតែរចនាឡើង ប្រកបដោយ រូបរាង​ទាន់​សម័យ សមស្រប​តាម​ ការពេញ​និយម​នាពេល​បច្ចុប្បន្ន និងស័ក្ដិសម​ សម្រាប់អ្នក​ សម្ភារៈ​​និយម​បំផុត។

មិនត្រឹមតែប៉ុណ្ណោះ អ្នកប្រើប្រាស់​អាចជ្រើសរើសបានតាម ចំណង់ចំណូលចិត្ត តាមរយៈ តម្លៃ ទំហំអេក្រង់ ទំហំកាមេរ៉ា ទំហំអង្គចងចាំ ប្រភេទអង្គប្រតិបត្តិការ​ ប្រព័ន្ធដំណើរការ និងកម្រិត ថាមពលថ្ម។

សម្រាប់អ្នកដែលចូលចិត្តអេក្រង់ធំ ម៉ាស៊ីនដើរលឿន កាម៉េរាច្បាស់ប្រកប​ ដោយភាព​ច្នៃប្រឌិត​ ខ្ពស់​​កម្រិត​ប្រូហ្វេសិនណល និងថាមពល ថ្មខ្លាំង P8 Max GOLD និង X2 GOLD ជាជម្រើស​ដ៏ល្អ​បំផុត​។ ចំណែកកំពូល​ស្មាត​ហ្វូន P8 GOLD​ វិញ​ក៏មានសមត្ថភាព អស្ចារ្យមិនចាញ់ P8 Max GOLD និង X2 GOLD ផងដែរ គ្រាន់តែ មានអេក្រង់ទំហំត្រឹមតែ 5.2 អ៊ីញ តូចជាង P8 Max GOLD ដែល​​មានទំហំ 6.8 អ៊ីញ និង X​2 GOLD ទំហំ 7.0  អ៊ីញ។ ហើយអង្គចងចាំរបស់​ P8 GOLD  មាន​ទំហំ​​ រហូតដល់​ 3GB RAM/​64GB ROM។ ចំពោះ P8lite GOLD មាន​រាង​ស្ដើង​ស្អាត ស្រាល ម៉ាស៊ីនដើរលឿន អាចប្រើប្រាស់​ អ៊ីនធើណេត 4G LTE បានដូចស្មាតហ្វូន​បី ប្រភេទ​​​ខាង​លើ​ដែរ​ ប៉ុន្តែមានតម្លៃ ធូរថ្លៃជាង។ រីឯ M2 GOLD ដែលនឹងចេញលក់ ក្នុង​ពេលឆាប់ៗនេះ គឺជាអធិរាជ​ នៃ​សម្លេង ដែលបំពាក់ដោយ​ឧបករណ៍ ព​ងសម្លេង​ពី ក្រុម​ហ៊ុន​ដ៏ល្បី​​របស់​ សហរដ្ឋអាមេរិក Harman Kardon ស័ក្តិសម បំផុត​សម្រាប់​អ្នកចូល​ចិត្ត​ស្ដាប់​ ចម្រៀង និងមើលវីដេអូ។

ពិសេសជាងនេះទៅទៀត អតិថិជនរបស់ Huawei ទាំងអស់អាចមាន ឱកាសជួបផ្ទាល់ ស្ដាប់ចម្រៀង និងថតរូប Selfie ជាមួយ​កំពូល​ តារា​ចម្រៀង​ ប្រចាំព្រះរាជាណាចក្រ​កម្ពុជា កញ្ញា មាស សុខសោភា និងធ្វើតេស្ត ស្មាតហ្វូន Hua​wei ស៊េរី​ពណ៌​មាស​ ទាំង​អស់​នេះ​បាន ដោយសេរី ​នៅផ្សារទំនើប អ៊ីអនម៉ល ថ្ងៃទី 13 ខែសីហា ឆ្នាំ 2015​ ចាប់​ពីម៉ោង 4:00  ដល់ម៉ោង 6:00 ល្ងាច។ គួររម្លឹកថា បន្ទាប់​ពី​បាន​បំពញ​ មុខងា​រ​ជា​ ឯក​អគ្គ​រាជ​ទូតសុឆន្ទៈរបស់ Huawei ប្រចាំកម្ពុជាអស់ រយៈពេល​ជិតពីរ ឆ្នាំអ្នកដែលគាំទ្រ ទាំងស្មាតហ្វូន Huawei ទាំងកញ្ញា​ មាស​ សុខសោភា បានបង្កើតពាក្យ ស្លោកមួយថា “មាស សុខសោភា Huawei, Huawei មាស សុខសោភា”​។

មិនតែប៉ុណ្ណោះ Fans នៅក្នុង Facebook របស់ Huawei Device Cambodia ក៏អាច​មាន​ ឱកាសឈ្នះរង្វាន់ ជាច្រើនពី ស្មាតហ្វូនស៊េរី ពណ៌មាសរបស់​ Huawei ដោយគ្រាន់ លេងហ្គេម រាប់កាក់មាស ដែលក្រុម ការងារនឹង Post ចាប់​ពី​ថ្ងៃ​ទី​ 04 ខែសីហា ឆ្នាំ 2015 នេះតទៅ។

ព័ត៌មានលម្អិតស្ដីពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនទាំង 05 ៖

P8: http://consumer.huawei.com/en/mobile-phones/tech-specs/p8-en.htm

P8 Max: http://consumer.huawei.com/en/mobile-phones/tech-specs/p8max-en.htm

X2: http://consumer.huawei.com/en/tablets/tech-specs/mediapad-x2.htm

P8 Lite: http://consumer.huawei.com/en/mobile-phones/tech-specs/p8lite-en.htm

M2: http://consumer.huawei.com/en/tablets/tech-specs/mediapad-m2-en.htm

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា