ភ្នំពេញ៖ ក្រុមហ៊ុនម៉ូតូ APRILIA បានដំណើរការក្នុងប្រទេស​ កម្ពុជារយៈពេល ១ឆ្នាំកន្លងមកនេះ ដោយមានការ ទទួលស្គាល់ពី គុណភាពនៃផលិតផល លំដាប់ថ្នាក់អន្តរជាតិ ។ ដូច្នេះហើយពេលថ្មីៗនេះទើប ក្រុមហ៊ុនបាន នាំចូល ម៉ូតូធំម៉ូឌែលថ្មី ដែលជាម៉ូតូ បានផលិតឡើង ជាមួយបច្ចេកវិទ្យាទំនើប មិនងធ្លាប់មានពីមកនោះ គឺម៉ូតូធំ ម៉ូឌែល RS4 Replica Limited Edition ដែលមានវត្តមានជា លើកដំបូងនៅ ក្នុងព្រះរាជាណាចក្រកម្ពុជា មានត្រឹម តែ ១៥គ្រឿងប៉ុណ្ណោះ ។​

យ៉ាងណាមិញ ក្រុមហ៊ុនក៏មានការដាក់តាំងបង្ហាញ និង ការឲ្យចូលទស្សនា សាកល្បង ដោយសើរកាលពីថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៥ នៅហាងលក់ម៉ូតូ​ APRILIA សាខាទី១ ផ្ទះលេខ៤១៤ មហាវិថីព្រះមុន្នីវង្ស សង្កាត់បឹង កេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ កន្លងទៅនេះ ហើយ អ្នកចូលរួមមានឱកាសទិញ ម៉ូតូ APRILIA RS4 Replica ក្នុងតម្លៃពិសេសមិនធ្លាប់មាន ។

គួរបញ្ជាក់ដែរថា លក្ខណៈពិសេសរបស់ម៉ូតូ​ APRILIA RS4 Replica គឺជាបច្ចេកទេសតំឡើងពិសេស ដែលជា ម៉ូតូធំដំបូងគេបង្អស់ត្រូវបានបំពាក់ នូវឧបករណ៍ជំនួយ ចង្កឹះលេខ ដូចទៅនឹងម៉ូតូកំលាំង1000cc ក៏ដូចជាការប្តូរ លេខរហ័ស ក្នុងរយៈពេល ១វិនាទីប៉ុណ្ណោះ ជាមួយនឹងការបង្កើនល្បឿន និង សមត្ថភាពលើសពីការរំពឹងទុក ការបំពាក់បន្ថែមនូវស៊ីមាំងទំនើបគួរឲ្យទាក់​ទាញ ថែមទាំងការរចនាតែមម៉ូតូថ្មី បែបម៉ូតូប្រណាំង សាកសមបំផុត ជាមួយនឹងយុវវ័យសម័យថ្មី ។

APRILIA គឺជាម៉ាកល្បីមួយ ដែលនាំចូលពីប្រទេស អ៊ីតាលី មានប្រជាប្រិយភាព បំផុត នៅ ទ្វីបអឺរ៉ុប បានមកកាន់ទីផ្សារកម្ពុជាតាំងពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០១៥ កន្លងមក ដែលមានទីតាំងចំនួនពីរកន្លែង គឺសាខាទី១ ផ្ទះលេខ ៤១៤c មហាវិថីព្រះមុនីវង្ស និង សាខាទី២ ផ្ទះលេខ ១២៥ មហាវិថីព្រះសីហនុ រាជធានីភ្នំពេញ៕





សកម្មភាព ចូលរួមសាកល្បង ម៉ូតូធំ APRILIA RS4 Replica របស់ក្រុមយុវវ័យ

កែសម្រួលដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]