នៅថ្ងៃ ២៦ ខែមិថុនា ឆ្នាំ ២០១២ យោងតាមទិន្នន័យពី Alexa.com ដែលជាគេហទំព័រ ផ្តល់ចំណាត់ថ្នាក់គេហទំព័រលើពិភពលោក បានអោយដឹងថា Khmerload ជាគេហទំព័រ ដែលមាន អ្នកចូលមើលច្រើនជាងគេ នៅក្នុងប្រទេសកម្ពុជា លំដាប់លេខ២ សំរាប់គេហទំព័រដែលមានទីតាំងនៅស្រុកខ្មែរ ។ លំដាប់លេខមួយបានទៅ គេហទំព័រដើមអម្ពិល។

ខាងក្រោមជា ចំណាត់ថ្នាក់ នៅប្រទេសកម្ពុជា (Alexa Cambodian Ranking) សំរាប់គេហទំព័រធំជាងគេទាំង១០ នៅប្រទេសកម្ពុជា (មិនរាប់បញ្ចូលគេហទំព័របរទេស ដូចជា Facebook, Google, Youtube etc.)។

1. dap-news.com

2. khmerload.com

3. sabay.com.kh

4. kohsantepheapdaily.com.kh

5. lookingtoday.com

6. khmer79.com

7. cen.com.kh

8. camnews.com.kh

9. khmer24.com

10. healthcambodia.com

សូមចុច Alexa Cambodian Ranking ដើម្បីបញ្ជាក់ពីចំណាត់ថ្នាក់នេះ។

បើយោងទៅតាមចំណាត់ថ្នាក់ពី​ Alexa.com ដ៏ដែរនេះ បានអោយដឹងថា Khmerload ក៏ ឈរលំដាប់លេខមួយ ខាងប្រិយមិត្ត អ្នកអានតាម Internet នៅក្នុងចំណាត់ថ្នាក់ពិភពលោក  (Alexa Global Ranking) ក្នុងចំណោម គេហទំព័រទាំងអស់ នៅក្នុងប្រទេសកម្ពុជា សំរាប់មួយខែចុងក្រោយផងដែរ។

សំរាប់អ្នកមានការសង្ស័យ សូមចុចទីនេះ Alexa Top One Million Websites  ដើម្បី​ Download បញ្ជីគេហទំព័រទាំងមួយលាន សំរាប់ចំណាត់ថ្នាក់ជាសកល (Alexa Global Ranking)។ បន្ទាប់មកអ្នក Unzip​ ហើយអ្នកអាច​ Search រក Khmerload ឬ គេហទំព័រខ្មែរផ្សេងៗទៀត ដើម្បីធ្វើការប្រៀបធៀប។ ហើយអ្នកនឹងឃើញថា Khmerload ឈរនៅលើគេក្នុងបញ្ជីគេហទំព័រ សំរាប់គេហទំព័រទាំងឡាយ នៅក្នុងប្រទេសកម្ពុជា។ បញ្ជីនេះ បានមកពី Alexa.com ផ្ទាល់តែម្តង និង Update ជារៀងរាល់ថ្អៃដោយ Alexa.com។ 

តាមរបាយការណ៍ Google Analytics ក្នុងកំលុង ថ្ងៃ ២៦ ខែ មិថុនា និង ២៦ ខែ កក្កដា ឆ្នាំ ២០១២ www.khmerload.comទទួល៖

  • ចំនួនការចូលមើល 1,982,798
  • ចំនួនបុគ្គលដែលចូលអាន 499,767
  • ចំនួនទំព័រដែលបានបើក 8,492,255
  • រយះពេលទស្សនាក្នុងមួយដងចូលមើល 00:06:16

តាមរបាយការណ៍ Google Analytics ក្នុងកំលុង ថ្ងៃ ២៦ ខែ មេសា និង ២៦ ខែ កក្កដា ឆ្នាំ ២០១២ www.khmerload.com ទទួល៖

  • ចំនួនការចូលមើល 4,839,221
  • ចំនួនបុគ្គលដែលចូលអាន 1,072,785
  • ចំនួនទំព័រដែលបានបើក 20,297,069
  • រយះពេលទស្សនាក្នុងមួយដងចូលមើល 00:06:27

Khmerload មានប្រិយមិត្តរហូតដល់មួយលាននាក់ ដែលបានចូលមកទស្សនា គេហទំព័រយើងខ្ញុំជាប្រចាំ។ សូមមើល រូបភាពខាងក្រោម នូវសកម្មភាពរបស់ ទីស្នាក់ការ Khmerload ។

Khmerload's (Chlat's) House

សព្វថ្ងៃនេះ Khmerload មានបុគ្គលិក ១០ នាក់ ហើយកំពុងរកបុគ្គលិក ១០នាក់ថែមទៀតនៅពេលឆាប់ៗនេះ។

មានអ្នកខ្លះ យល់ច្រលំថា Khmerload ចេះតែលួច Copy ពីគេ។​ ជាក់ស្តែងទៅ Khmerload ធ្វើការសហការជាមួយភ្ញាក់ងារព័ត៌មានធំៗ ក្នុងប្រទេសកម្ពុជាក្នុងការចែកចាយព័ត៌មាន។ រាល់អត្ថបទ ពីភ្ញាក់ងារព័ត៌មាននិមួយៗ ត្រូវបានដកស្រង់ និងមានប្រភពច្បាស់លាស់។ ភ្ញាក់ងារព័ត៌មានធំពីរ ដើមអម្ពិល និងកោះសន្តិភាព បាន ផ្តល់សិទ្ធ មក Khmerload ក្នុងការចែកចាយព័ត៌មាន អោយបានទូលំទូលាយដល់ ប្រជាជនខ្មែរ។ ខ្មែរឡូត សូមអរគុណ ភ្ញាក់ងារព័ត៌មានធំពីរ ដែលបានផ្តល់សិទ្ធក្នុងការចែកចាយព័ត៌មាន។

Khmerload ក៏មានអត្ថបទ ផ្ទាល់ខ្លួន រហូតដល់ទៅជាង ១០ អត្ថបទក្នុង មួយថ្ងៃ ដែលទាក់ទង ព័ត៌មានប្លែកៗ ចំណេះដឹង ល្បងប្រាជ្ញា ម៉ូត សំណើច ប្រលោមលោក និងសុខភាព។ Khmerload ក៍បានបង្កើត វចនានុក្រម​អង់គ្លេស-ខ្មែរ ភ្ជាប់ជាមួយរូបភាពផងដែរ។  

ដោយ Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]