កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗនេះ យុវវ័យជាច្រើន នៅក្នុងប្រទេស កូរ៉េខាងត្បូង បាននាំគ្នាតុបតែង ម៉ូដសក់ដែលកំពុងតែ ពេញនិយមមួយ ដោយនោះ គឺជាការគួចសក់ ធ្វើជារាងបេះដូង នៅត្រង់ផ្នែក ថ្ងាសខាងមុខ។

យោងតាមប្រភព ព័ត៌មានបានឲ្យដឹងថា ស្ទាយម៉ូដសក់ដ៏ថ្មីស្រឡាងមួយនេះ ត្រូវបានគេហៅថា “Hateu aapmuhri” ដែលមានន័យថា សក់រាងបេះដូង និងត្រូវបានយុវវ័យ ជាច្រើននៅ ក្នុងប្រទេស កូរ៉េខាងត្បូង កំពុងនាំគ្នាធ្វើតាម ហើយបង្ហោះរូបគេ បង្អួតពេញ ក្នុងបណ្តាញសង្គមនានា។ ម៉ូដសក់នេះត្រូវបាន គេដឹងថាចាប់ផ្តើម លេចរូបរាងឡើងបន្ទាប់ពី តារាម៉ូដែលដ៏ល្បីគឺនាង Kendall Jenner បានធ្វើម៉ូដ សក់ប្រភេទនេះ រួចបង្ហោះចូលទៅក្នុង Instagram ហើយក្រោយមកមានការ ពេញនិយមយ៉ាងខ្លាំង ដោយបានទទួល ២.៩លាន likes សម្រាប់រូបភាពមួយនោះ របស់នាង។


រូបភាពរបស់នាង Kendall Jenner ដែលធ្វើសក់រាងបេះដូង ហើយទទួលបានការគាំទ្រ យ៉ាងខ្លាំង

បើយើងមើលតាម ម៉ូដសក់នោះគឺឃើញថា ភាគច្រើនយុវវ័យបាន គួចសក់ខាងមុខរបស់ពួកគេ ឲ្យចេញជារាងបេះដូង នៅត្រង់ថ្ងាស ដែលមើលទៅ ពិតជាប្លែក និងគួរឲ្យចាប់អារម្មណ៍ ម្យ៉ាងផងដែរ ហើយនេះក៏ជាស្ទាយ ម៉ូដសក់ដ៏ ពេញនិយម មួយទៀត សម្រាប់ឆ្នាំ២០១៥ ផងដែរ៕

ខាងក្រោមនេះ គឺរូបភាពមួយចំនួន របស់យុវវ័យដែលបាន ធ្វើម៉ូដសក់រាងបេះដូង៖





ប្រភព៖ Mirror

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]