ខេត្ត​កំពង់ធំ ៖ ​នគរ​បាល​​ក្រុង​ស្ទឹង​សែន​​បានឃាត់​ខ្លួនបុរសម្នាក់​ ​កាលពី​​វេលាមោ៉ោង​​១​​រសៀល ថ្ងៃទី​២២ កក្កដា បន្ទាប់ពី​ជន​នេះ​បាន​ធ្វើ​សកម្ម​ភាព​វាយ​តប់​បង្ក​របួស​ស្នាម​​លើ​អ្នក​ដទៃ ​  នៅ​​ភូមិ​​ស្រយូវ​ជើង សង្កាត់​ស្រយូវ​ ក្រុង​ស្ទឹង​សែន​ ។​ បុរស​រូប​នេះ​ឈ្មោះ ​ព្រំ សារ៉ាត់ អាយុ​៣១​ឆ្នាំ ​មានទីលំនៅ​ក្នុងភូមិ​ខាងលើ ត្រូវ​បាន​ឃាត់​ខ្លួន​​​ពី​បទ​​ហិង្សា​ដោយ​ចេតនា ទៅ​លើ​ឈ្មោះ ហេង សាវុធ អាយុ​២១​ឆ្នាំ ​មានទី​លំនៅ​ក្នុង​ភូមិ​-ឃុំ​​ជាមួយ​គ្នា ។​

មន្ត្រីនគរបាល​​ឱ្យ​ដឹង​ថា មុន​​ពេល​កើត​ហេតុ​ជន​ដៃ​ដល់​និង​ជន​រងគ្រោះ​បាន​ផឹក​ស៊ី​ជាមួយ​គ្នា​រហូត​​ ស្រវឹង​ក៏​ហៅ​គ្នា​​អាមឹង​ទៅវិញ​ទៅ​មកនិង​កើត​រឿង​វាយ​តប់​​គ្នា​បង្ក​ឱ្យ​ មាន​របួស​ស្នាម​ ។ ជា​មួយ​​ការ​ឃាត់​ខ្លួន​ជន​ខាងលើ​នេះ​ប្រភព​ព័ត៌មាន​​​ពី​អ្នក​ភូមិ​ស្រយូវ​ ​ជើង​បាន​ឱ្យ​ដឹង​ថា​​ ជនឈ្មោះ ព្រំ សារ៉ាត់ ​​តែង​តែ​បង្ក​រឿង​វាយ​តប់​គ្នា​ជា​ញឹក​ញាប់​ក្នុង​ពេល​មាន​កម្ម​វិធី​ក្នុង ​ភូមិ ។ ចំណែកតាម​ការ​បញ្ជាក់​ពី​អ្នក​ជិត​​ស្និទ្ធ​​ថា ឈ្មោះ​​ សារ៉ាត់ ​មាន​ប្រពន្ធ​នៅ​ខេត្ត​បាត់​ដំបង ប៉ុន្តែ​ដោយ​​​សារមាន​រឿង​​ក៏​រត់​​ទៅ​លាក់​ខ្លួន​នៅ​ខេត្ត​កំពង់​​ស្ពឺ និង​​យក​​​ប្រពន្ធ​នៅ​ខេត្ត​កំពង់​ស្ពឺ​ម្នាក់​ទៀត ​។ ​ក្រោយ​មក​​​ក៏​មាន​រឿង​​ទៀត​ ទើប​​​រត់​​មកនៅ​​​ខេត្ត​កំពង់​ធំ ​ហើយ​មាន​រឿង​ទៀត​ ។

​ជាមួយ​ចំណាត់​ការ​របស់​សមត្ថកិច្ច​​ ​​ប្រជា​ពល​រដ្ឋ​ក្នុង​ភូមិ​ បាន​សម្តែង​ក្តី​​ត្រេក​អរ​យ៉ាង​ខ្លាំង​ ព្រោះ​កន្លង​មក​ជន​ម្នាក់​នេះ និង​បក្ស​ពួក​មិន​ដែល​ខ្លាចរអែង​​​នរណា​ទេ និង​​បង្ក​ជា​រឿង​មិន​ឈប់​​  ឈរ ។ នៅ​​​រសៀល​​ថ្ងៃទី​​២៣ កក្កដា​​ ជន​​ទំនើង​​ម្នាក់​នេះ​​ត្រូវ​បាន​បញ្ជូន​ទៅ​សាលា​ដំបូង​​ខេត្ត ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]