ភ្នំពេញ៖ តារាសម្ដែងល្បីល្បាញ របស់ស្ថានីយទូរទស្សន៍ អ៊ីធីវី កញ្ញា ផាន វីរ៉ាទី ហៅ ស្ពៃជ្រក់ ដែលលេខធ្លោរ តាមរយៈរឿង «កំលោះក្ដាម ប្រៃក្រមុំ ស្ពៃជ្រក់» បានឆក់យកបេះដូង អ្នកទស្សនា មិនតិចទេ ក្រោយពីនាងបង្ហាញវត្តមាន ក្នុងរឿងភាគ ទទួលបានការ គាំទ្រខ្លាំងមួយនេះ ។ កញ្ញា ស្ពៃជ្រក់ បានក្លាយ ជាតារាសម្ដែងថ្មី ក្នុងការចាប់អារម្មណ៍របស់មហាជន ព្រោះនាង ជាមនុស្សស្រីម្នាក់ ពោរពេញទៅ ដោយសមត្ថភាព ក្នុងការសម្ដែង ហើយស្អាតគួរឲ្យស្រឡាញ់ ។

កញ្ញា ផាន វីរ៉ាទី បានឈានជើងក្នុងផលិតកម្ម ថោន ដែលជាផលិតកម្ម ផលិតច្រៀង ដ៏ល្បីល្បាញ និងពោរពេញដោយតារាចម្រៀង មានទេពកោសល្យ ជាច្រើនដូចជា កញ្ញា មាស សុខសោភា សុគន្ធ នីសា ខេម និងករុណា ពេជ្រ ជាដើមដែល សុទ្ធសឹងជា កំពូលតារាចម្រៀងល្បីៗ ។ ថ្មីៗនេះ វត្តមាន កញ្ញា ស្ពៃជ្រក់ បានក្លាយ ជាដៃគូចម្រៀងថ្មី របស់លោក សុគន្ធ ថេរ៉ាយុ ដែលជាដៃគូ ដ៏ស័ក្តិសម ព្រោះអ្នកទាំងពីរក្មេង ស្របាក់ស្របាលគ្នា និងទឹកដមសំឡេងប្រហែលគ្នា ។

ប្រពភពីក្នុងផលិតកម្ម ថោន បាននិយាយថា វីរ៉ាទី រង់ចាំតែថ្ងៃចេញ បទចម្រៀង តែប៉ុណ្ណោះ ពោលអាច ចេញនៅខែក្រោយ ព្រោះខែនេះ ត្រូវចេញបទរបស់ តារាចម្រៀងខ្មែរ សុរិន្ទ ចេន សាយចៃ ជាមួយ ខេម សិន ។ ចំណែកខែក្រោយពីចេញ បទចម្រៀងរបស់កញ្ញា ស្ពៃជ្រក់ ហើយ ។ ប្រភពដដែល បាននិយាយថា វ៉រាទី ជាតារាចម្រៀងស្រី ដែលមានទឹកដម សំឡេងពីរោះមធ្យម តែជាមនុស្សម្នាក់ មានសមត្ថភាព និង ទេពកោសល្យ ខ្ពស់ណាស់ ក្នុងការសម្ដែង និងរាំច្រៀង យ៉ាងប៉ិនប្រសប់ ពិសេសស្ទីល តុបតែងខ្លួន មិនចាញ់បរទេសនោះទេ ។ ពិសេសនាងបានដៃគូ ជាមួយលោក សុគន្ធ ថេរ៉ាយុទៀត កាន់តែធ្វើឲ្យនាង ឡើងកូដមួយកម្រិតទៀត ។

កញ្ញា ផាន វីរ៉ាទី បានចូលប្រឡូកសិល្បៈ ជាច្រើនឆ្នាំមកហើយ តែនាងមិនសូវ លេចធ្លោរខ្លាំងឡើយ ដោយដំបូងនាងច្រៀងក្នុង ក្រុមតន្ត្រីមួយ ដែលមាន សមាជិកស្រី៥នាក់ ក្រោយមក ក៏រំសាយ ហើយនាង ព្យាយាមឈរ ក្នុងវិស័យសិល្បៈ មិនថា ពិធីការិនី សម្ដែង ឬ ច្រៀងនោះទេ ពោលគញឺនាងធ្វើទាំងអស់ ដើម្បីកុំទស្សនិកជន ភ្លេចមុខនាង ។ អ្វីដែលសំខាន់ នាងក្រសោប បានតំណែងឯក នៅស្ថានីទូរទស្សន៍ អ៊ីធីវី (ETV)កាន់តែធ្វើឲ្យនាងលេចធ្លោរឡើង ហើយអ្នកគាំទ្រ ក៏កើនឡើង ជាលំដាប់ ។ កាន់តែភ្ញាក់ផ្អើល នាងនឹង វិលមកធ្វើជា តារាចម្រៀងអាជីព ក្នុងផលិតកម្ម ថោន ជាមួយនឹងកម្លោះសង្ហា សុគន្ធ ថេរ៉ាយុ នៅក្នុងពេលដ៏ខ្លីខាងនេះ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា