បន្ទាយមានជ័យ៖ ចោរមួយក្រុម បានធ្វើសកម្មភាព ដាក់ថ្នាំបំពុលឆ្កែងាប់៥ក្បាល និងលួចម៉ូតូ របស់ប្រជាពលរដ្ឋម្នាក់នៅភូមិស្ពាន ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ អស់ ១គ្រឿង រួចគេចខ្លួន ដោយសុវត្ថិភាព កាលពីយប់មិញ លុះព្រឹកថ្ងៃទី២៦ ខែកក្កដា ម្ចាស់ផ្ទះក្រោកពីដំណេក ឃើញឆ្កែងាប់អស់ បានម្ចាស់ដឹងថា ចោរលួចម៉ូតូរបស់ខ្លួន។

ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ប្រាក់ នួង ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅក្នុងភូមិឃុំ កើត ហេតុខាងលើ ជាម្ចាស់ម៉ូតូម៉ាកហុងដាឌ្រីម សេរី០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-9055 ។

ជនរងគ្រោះជាម្ចាស់ម៉ូតូបានឲ្យដឹងថា មុនពេលកើតហេតុគាត់ បានលឺសំលេងឆ្កែព្រុស កាល ពីវេលាម៉ោង ១២យប់ ថ្ងៃទី២៥ ឈានចូលថ្ងៃទី២៦ ខែកក្កដា ក្រុមចោរអាចមានគ្នាយ៉ាងតិច ៣នាក់ ទើបសែងម៉ូតូរបស់គាត់យកទៅកាត់ច្រវ៉ាក់ និងសោរកបាន ព្រោះជារៀងរាល់ថ្ងៃម៉ូតូ របស់គាត់តែងតែចាក់ច្រវ៉ាក់រហូត។

បច្ចុប្បន្នសមត្ថកិច្ចកំពុងបើកការស៊ើបអង្គេត និងតាមចាប់ជនល្មើសយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

Photo by DAP-NEWS

Photo by DAP-NEWS

ដោយៈ ប៊ុន សំណាង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]