ស្វាយរៀង ៖ ដោយសារតែតាមស្រឡាញ់ រូបនាងតាំងពីនៅក្រមុំ មិនបាន លុះនាងរៀប ការជាមួយប្រុស ផ្សេង ទៅហើយបានបង្ខំ ចិត្ដចាប់រំលោភ បើទោះបីដឹងថា ចុងក្រោយ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូន ទៅពន្ធនាគារ ក៏ដោយនោះ ។

យោងតាមសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹង ថា កម្លាំងនគរបាលបានឃាត់ខ្លួនបុរសម្នាក់ អាយុប្រមាណ៤០ឆ្នាំ ដោយចោទប្រកាន់ថា បានចាប់រំលោភប្រពន្ធរបស់គេ កាលពីទាប ភ្លឺថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១២ ចំថ្ងៃបុណ្យ សេចក្ដីស្រឡាញ់ ស្ថិតនៅភូមិព្រៃតាយឹង ឃុំ ប្រសូត្រ ស្រុកស្វាយទៀប ខេត្ដស្វាយរៀង។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋានបានឱ្យដឹងថា ការឈានទៅដល់ការ ឃាត់ខ្លួនបុរសឈ្មោះឥណ ណាគ្រី អាយុ៤០ ឆ្នាំ រស់នៅភូមិត្រញំងស្មាច់ ឃុំខ្សែត ស្រុក កំពង់រោទិ៍ ខេត្ដស្វាយរៀងខាងលើនេះ ដោយ សារតែជននេះ ត្រូវបានបុរសម្នាក់ទៀត ចោទ ប្រកាន់ថា ចាប់រំលោភប្រពន្ធរបស់ខ្លួន ខណៈនាង កំពុងដើរ ទៅជិតស្រះទឹក ដើម្បី យកអុសមកដាំបាយ នាវេលាទាបភ្លឺថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១២ ។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនឈ្មោះ ឥណ ណាគ្រីនេះ បានលួចស្រឡាញ់ប្រពន្ធ របស់គេតាំងពីនៅក្រមុំកំលោះមកម្ល៉េះ ប៉ុន្ដែ ស្រឡាញ់មិនបាន លុះនាងទៅរៀបការជា មួយប្រុសផ្សេង ក៏នៅតាមស្រឡាញ់ ហើយ បង្ខំចិត្ដធ្វើសកម្មភាពចាប់រំលោភតែម្ដងទៅ ។

បើយោងតាមសមត្ថកិច្ចបានរៀបរាប់ថា ជនសង្ស័យរូបនេះ បានពួនសំងំលាក់ខ្លួនតាំង ពីពាក់កណ្ដាលអាធ្រាត្រ ដើម្បីចាប់រំលោភ ប្រពន្ធរបស់គេ ដោយដឹងថា ស្ដ្រីរងគ្រោះ តែងតែចុះមកដាំបាយ ជារៀងរាល់ពេល ទាបភ្លឺ។ នៅវេលាម៉ោងកើតហេតុខណៈ ដែលស្ដ្រីរងគ្រោះ បានចុះពីលើផ្ទះទៅរោងដាំ បាយ ហើយដើរ ទៅយកអុសនៅជិតស្រះ ទឹក ក៏ត្រូវបានជនសង្ស័យចាប់ដៃនាងអូស យកទៅរំលោភបានសម្រេចប៉ុន្ដែដោយសារតែស្ដ្រីរងគ្រោះ ប្រតាយប្រតប់និងស្រែកឱ្យ ប្ដីជួយ ដែលកំពុងដេកលក់នោះ ប្ដីរបស់នាង ក៏ចុះពីលើផ្ទះទៅទាន់ ហើយជនសង្ស័យដែល កំពុងធ្វើសកម្មភាពរំលោភក៏លើកខោរត់គេច ខ្លួនបាត់ទៅ ។

លុះព្រឹកឡើងជនរងគ្រោះទាំង ប្ដីនិងប្រពន្ធបាននាំគ្នាទៅដាក់ពាក្យបណ្ដឹង នៅសមត្ថកិច្ចមូលដ្ឋាន ហើយនៅថ្ងៃទី១៥ ខែកុម្ភៈ សមត្ថកិច្ចក៏បានឃាត់ខ្លួនជន សង្ស័យ រូបនេះ រួចបញ្ជូនទៅអធិការដ្ឋាននគរបាល ស្រុកស្វាយទៀប ។

ជនសង្ស័យបានប្រាប់សមត្ថកិច្ចពីមូលហេតុ ដែលរូបគេ ចាប់រំលោភស្ដ្រីរូបនេះ ដោយសារ តែរូបគេបានលួចស្រឡាញ់នាង តាំងពីនៅ ក្រមុំកំលោះមកម្ល៉េះ ប៉ុន្ដែស្រឡាញ់មិន បានសម្រេច លុះនាងរៀបការហើយ ក៏នៅ តែមានចិត្ដបេតី រួចក៏ធ្វើសកម្មភាពលួចចាប់ រំលោភតែម្ដងទៅ ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានដឹងថា នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០១២នេះ សាលាដំបូងខេត្ដស្វាយរៀង បានចេញដីកាឃុំខ្លួនជនសង្ស័យរូបនេះ ជា បណ្ដោះហើយ ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]