កំពង់ធំ យ៉ាងហោចណាស់ ប្រជាពលរដ្ឋចំនួន៣នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើត ហេតុ និង ១២ នាក់ផ្សេងទៀត បានរងរបួស ធ្ងន់ស្រាល បន្ទាប់ពីក្រឡាប់ រថយន្ដ ខណៈកំពុង ធ្វើដំណើរ ចុះពីវត្ដភ្នំសន្ទុក  ក្នុងស្រុកសន្ទុក ខេត្ដកំពង់ធំ ក្រោយ ពេលដែល ជនរងគ្រោះ បានដង្ហែទៀវស្សា ទៅប្រគេនព្រះសង្ឃ ដែល រង់ចាំព្រះវស្សា នៅវត្ដភ្នំសន្ទុក នារសៀល ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១២នេះ ។

យោងតាមប្រភពព័ត៌មាន ពីអាជ្ញាធរខេត្ដកំពង់ធំ បានឱ្យដឹងថា ករណី គ្រោះថ្នាក់ចរាចរខាងលើនេះ បានកើតឡើងវេលាម៉ោងប្រហែល ៥និង១០នាទី ល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១២នេះ ដែលមនុស្ស ៣នាក់ បានស្លាប់នៅកន្លែងកើតហេតុ រីឯ ១២នាក់ ផ្សេងទៀត បានរងរបួស ធ្ងន់ស្រាល ក្រោយពីរថយន្ដរបស់ពួកគាត់ នីសាន់ ពណ៌ខៀង ពាក់ស្លាកលេខ ភ្នំពេញ2P-1659 បានក្រឡាប់ ខណៈកំពុង ធ្វើដំណើរចុះ ពីលើវត្ដភ្នំសន្ទុក ។

បើយោងតាម មន្ដ្រីអាជ្ញាធរខេត្ដ មូលហេតុដែលនាំ ឱ្យមានគ្រោះថ្នាក់ចរាចរខាងលើនេះ ទំនង មកពីផ្លូវកាច់កុង ហើយអ្នកបើកបរយកចង្កូតមិនទាន់ បណ្ដាលឱ្យក្រឡាប់តែម្ដង ។

អធិការរងនគរបាល ស្រុកសន្ទុក លោក ស៊ីវ វណ្ណា បានឲ្យដឹងថា ជនរងគ្រោះ ដែលស្លាប់រួមមានទី១ ឈ្មោះ សុំ ឆូ ភេទប្រុស អាយុ៧០ឆ្នាំ រស់នៅភូមិសាលាសន្ទុក ឃុំកកោះ ស្រុកសន្ទុក ទី១ ឈ្មោះ ស៊ាន សាម៉ៃ ភេទស្រី អាយុ១៨ ឆ្នាំ រស់នៅឃុំឈូក ស្រុកប្រាសាទសំបូរ និងទី៣ ឈ្មោះ ខេង ធារី ភេទស្រី អាយុ១៥ឆ្នាំ រស់នៅភូមិសំណាក ឃុំសន្ទុក ស្រុកសន្ទុក។

អធិការរងនគរបាលរូបនេះ បានបន្តថា មូលហេតុដែលនាំឲ្យក្រឡាប់ អាចមកពីហ្វ្រាំង មិនស៊ី និងដាច់ ពេលកំពុងធ្វើដំណើរចុះពីវត្តសន្ទុក ហើយដល់ចំណុចផ្លូវកោង៕

ក្រោយកើតហេតុ ទាំងកម្លាំង សមត្ថកិច្ច និងអាជ្ញាធរ បាននិងកំពុងជួយសង្គ្រោះ ដឹកបញ្ជូនជនរងគ្រោះ ដែលរងរបួសទៅកាន់មន្ទីរពេទ្យ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ ៖ ស៊ន សុភក្ដ្រ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]