ភ្នំពេញ ៖ ផ្ទះល្វែងមួយកន្លែងស្ថិតនៅក្នុងបូរី ពិភពថ្មី សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានជួលឱ្យក្រុម ហ៊ុនទូរស័ព្ទដាក់បង្គោលអង់តែនពីលើដំបូល និងបើកអ៊ីធឺណែតបង្កប់ល្បែងហ្គេម ធ្វើឱ្យប៉ះពាល់ដល់អនាគត កូនចៅរបស់ពួកគាត់ ភ្លេចការរៀនសូត្រ និងល្បែងហ្គេម ម្យ៉ាងវិញ ទៀត ការដាក់បង្គោលអង់តែន ពីលើដំបូល ធ្វើឱ្យ ប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ និងកូនៗ ហើយបើយោងលិខិតរបស់សាលារាជធានីភ្នំពេញ គឺ បង្គោលអង់តែនទាំងឡាយមិនអនុញ្ញាតិឱ្យដាក់ លើដំបូលផ្ទះនោះទេ ប៉ុន្ដែអង់តែនមួយកន្លែងនេះ គឺបានដាក់ នៅលើដំបូលផ្ទះអស់រយៈពេលជាយូរ ឆ្នាំមកហើយ ពុំឃើញជំនាញមួយណាចុះទៅត្រួត ពិនិត្យនោះឡើយ។

ប្រជាពលរដ្ឋរស់នៅក្នុងបូរីពិភពថ្មីប្រមាណជា ១ពាន់គ្រួសារ បានរិះគន់ទៅម្ចាស់ផ្ទះស្រីនាថ អ៊ិនធឺណែត ផ្ទះ លេខ៤៨ផ្លូវលេខ១៨ ក្នុងសង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានជួលដំបូលផ្ទះឱ្យក្រុម ហ៊ុនទូរស័ព្ទដាក់បង្គោល អង់តែនពីលើ ហើយនឹងបើកអ៊ិនធឺណែតដែល មានលួចបង្កប់ហ្គេមធ្វើឱ្យកូនៗ របស់ គាត់មកលេង ភ្លេចការរៀនសូត្រ គេចសាលា តាំងពីព្រឹករហូត ដល់ល្ងាចក៏មាន ដូច្នេះអនាគតកូនៗពួកគាត់ ត្រូវបាត់បង់ដោយសារតែអ៊ិនធឺណែត ហើយជាពិសេសនោះ គឺដាក់បង្គោលអង់តែនពីលើដំបូង ផ្ទះធ្វើឱ្យប៉ះ ពាល់ដល់សុខភាពពួកគាត់ដែលរស់នៅជិតខាង ពីព្រោះអង់តែនមានជាតិម្យ៉ាងស្រូបធ្វើ ឱ្យប៉ះពាល់ដល់ សុខ ភាពពួកគាត់ ។ ប៉ុន្ដែបើយោង តាមលិខិតរបស់សាលារាជធានីភ្នំពេញ គឺមិនអនុញ្ញាតឱ្យមានអង់តែននៅលើ ដំបូល ផ្ទះនៅក្នុងរាជធានីភ្នំពេញនោះទេ ប៉ុន្ដែផ្ទះនេះបានផ្គើននឹងសាលា រាជធានីភ្នំពេញ ហើយបន្ដជួល រហូត ដូច្នេះពួកគាត់សំណូមពរដល់អាជ្ញាធរពាក់ព័ន្ធគួរតែចុះពិនិត្យ ផ្ទះល្វែងមួយកន្លែងនេះផង ។

លោក រត្ន័ ជាប្រជាពលរដ្ឋរស់នៅក្នុងបុរីនោះ បានឱ្យដឹងដែរថា ប្រជាពលរដ្ឋនៅក្នុងបុរីពិភពថ្មី ធ្លាប់បានជម្រាប ទៅខាងអ្នកមើលការខុសត្រូវបុរី ឱ្យជួយដោះស្រាយ ប៉ុន្ដែត្រូវខាងបុរីឆ្លើយប្រាប់ ថា គេបានលក់ឱ្យប្រជាពលរដ្ឋ អស់ហើយ ដូច្នេះ គេពុំមានសិទ្ធិទៀតនោះទេ ។ ប៉ុន្ដែបុរីពិភពថ្មីនេះ មានសន្ដិសុខយាមកាមទាំងថ្ងៃទាំងយប់ ហើយ ត្រូវបានដើរយកថ្លៃសន្ដិសុខក្នុងមួយខែ៥ដុល្លារ ពលរដ្ឋ១គ្រួសារៗ ហេតុអ្វីក៏មិនមានដំណោះជូនពួក គាត់ពួកគាត់បានបង់ឱ្យជារៀងរាល់ខែ ប៉ុន្ដែសន្ដិសុខសុវត្ថិភាពពុំមានទាល់តែសោះ គឺចោរ លួចចោរឆក់ និង សកម្មភាពផ្សេងៗទៀតកើត មានឡើងនៅក្នុងបុរីជាញឹកញាប់ ដូច្នេះការយក លុយថ្លៃសន្ដិសុខនោះ គឺយកតែ លុយរីឯសន្ដិសុខ យ៉ាងម៉េចក៏យ៉ាងម៉េចទៅ ។

លោកបានបន្ដទៀតថា ផ្ទះជួលឱ្យក្រុមហ៊ុន ដាក់បង្គោលអង់តែនពីលើនោះ គឺគាត់ពួកគាត់ ដែលរស់នៅជុំវិញ មានការព្រួយបារម្ភពីសុខភាព ផង និងមានការព្រួយបារម្ភពីបញ្ហាសុវត្ថិភាពផង ពីព្រោះផ្ទះល្វែងទាំងនោះរៀប តែឥត១០ គឺស្ដើង ដូច្នេះដាក់អង់តែនពីលើវាអាចគ្រោះថ្នាក់ប្រសិន បើមានអាចប៉ះពាល់ មកដល់ពួកគាត់ជា អ្នក ជិតខាងជាមិនខានឡើយ ដូច្នេះពួកគាត់សំណូម ពរស្ថាប័នពាក់ព័ន្ធមេត្ដាចុះពិនិត្យនិងដកបង្គោលអង់តែនបិទអ៊ិនធឺណែតនេះចេញផង ដើម្បីឱ្យ សុខភាពពួកគាត់ និងអនាគតកូនៗរបស់ពួកគាត់ មានភាពភ្លឺស្វាង ផង៕

Photo by DAP-NEWS

ដោយ ៖ សេងឡុង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]