កំពង់ឆ្នាំងៈ មានគ្រោះថ្នាក់ចរាចរមួយ បានកើតឡើងកាលពីវេលាម៉ោង ៤និង៣០នាទី រសៀលថ្ងៃទី២៦ ខែកក្កដា នេះ តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិត្រពាំង អញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ដែលបណ្ដាល មកពីរថយន្ដម៉ាកស៊ាំយ៉ុងរត់ឈ្នួលមួយគ្រឿង ពណ៌ទឹកប្រាក់ និងមួយគ្រឿងទៀត ពណ៌ស បានប៉ះគ្នា ហើយ បណ្ដាលឱ្យរថយន្ដស៊ាំយ៉ុង ពណ៌ស ជ្រុលទៅបុករ៉ូឡូកិនផ្លូវ ។

ពេលនោះម្ចាស់រថយន្ដពណ៌ស បានឱ្យម្ចាស់រថយន្ដ ពណ៌ទឹកប្រាក់ ជួយសណ្ដោងមកធ្វើនៅទីរួមខេត្ដ ប៉ុន្ដែពេលកំពុងសណ្ដោងធ្វើដំណើរតាមផ្លូវនោះ ស្រាប់តែបុក សត្វគោចំនួន ២ក្បាល ដើរឆ្លងផ្លូវ សំណាងល្អ គ្មានរងរបួសនោះឡើយ ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ដោយ ៖ ចាន់ ធី

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]