ខេត្តមណ្ឌលគិរី ៖ នៅភូមិស្ពានមានជ័យ សង្កាត់សែនរមនា ក្រុងសែនមនោរម្យ តាមដងផ្លូវជាតិលេខ៧៨A គេសង្កេតឃើញមានដើមស្ត្របប៊ើរី បើមិនបានចូលទៅពិនិត្យជិតទេ ប្រាកដជាស្មានថា ជាដំណាំបន្លែផ្សេងជាពុំខាន ព្រោះដើមវារាងតូចល្អិត និងទាបៗជាប់នឹងដីក្នុងរង ។ ស្ត្របប៊ើរីជាផ្លែឈើម្យ៉ាងដែលគេឃើញមានដាំនៅក្នុងតំបន់ អាកាសធាតុត្រជាក់ក្រោម២០អង្សា តែបច្ចុប្បន្នដំណាំប្រភេទនេះ ក៏ត្រូវបានយកមកដាំនៅប្រទេសកម្ពុជាផងដែរ ជាពិសេស គឺនៅខេត្តមណ្ឌលគិរីតែម្តង ដែលមានអាកាសធាតុត្រជាក់ជាងបណ្តាខេត្តនានា ។
អ្នកថែទាំចម្ការស្ត្របប៊ើរីឱ្យដឹងថា ស្ត្របប៊ើរី ដែលកំពុងដាំក្នុងចម្ការបាននាំមកពីប្រទេសអាមេរិក និងអូស្ត្រាលីដែលមានច្រើនពូជ ដូចជាស្តេលា វេស្ទីវល ។ល។ ស្ត្របប៊ើរីជាដំណាំរើសដី និងអាកាសធាតុផងដែរ វាត្រូវការត្រជាក់ពី១៦អង្សា ទៅ១៧អង្សា ទើបវារស់បានហើយជាធម្មតាវាចេញផ្កា និងផ្តល់ផ្លែបានល្អ ។ ស្ត្របប៊ើរី ត្រូវការថែទាំជាពិសេស ហើយត្រូវតាមបច្ចេកទេសមិនត្រូវការដីដក់ទឹក ឬភ្លៀងធ្លាក់ជោកជាំទេ ។
ប្រភពដដែលបន្តថា ស្ត្របប៊ើរីចាញ់កម្តៅថ្ងៃខ្លាំងណាស់ដែរ ព្រោះវាជារុក្ខជាតិមានដើមតូចល្អិតៗ ។ ដើមស្ត្របប៊ើរីត្រូវការអាកាសធាតុត្រជាក់ ហើយនៅពីលើដើមដែលទើបនឹងដាំត្រូវគ្របដំបូល និងក្រោមដើម ត្រូវយកស្រកីដូងមកគ្របគល់វា ដើម្បីឱ្យជក់ទឹកធ្វើឱ្យដើមស្ត្របប៊ើរីនោះ ត្រជាក់ផង ហើយជួយបន្ថយកម្តៅ ទើបវាដុះល្អ និងហុចផលផ្លែធំៗ ។ បើនៅរដូវធ្លាក់ភ្លៀងពិបាកក្នុងការថែទាំបន្តិច ព្រោះសំបូរសត្វល្អិត និងត្រូវទឹកភ្លៀងច្រើន ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕
បញ្ចូលអត្ថបទ ៖ ស្រីណា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]