​រាជធានីភ្នំពេញ ៖ ​​កាល​ពីវេលា​ម៉ៅង​៩​និង​៣០នាទី​យប់​ថ្ងៃទី​​២៥ កក្កដា តាម​បណ្តោយ​​ផ្លូវ​លេខ​២៧១ ​ត្រង់​ច្រមុះ​ជ្រូក​ក្បាល​ថ្នល់​​ សង្កាត់​ទន្លេ​បាសាក់ ​ខណ្ឌ​ចំការ​មន ​កង​រាជអាវុធហត្ថ​​ខណ្ឌ​ចំការ​មន ​បង្ក្រាប​បាន​​ជនសង្ស័យ​២​នាក់​ ខណៈ​​ពេល​កំពុង​បណ្តើរ​ម៉ូតូ​ដែល​លួច​បាន​ពី​កន្លែង​ផ្ញើ​ម៉ូតូ​​នៅ​សួន​​ កម្សាន្ត​​ឌ្រីម​លែន មុខ​សណ្ឋា​គារ​​ណាហ្គា​វើរ ស្ថិត​ក្នុងសង្កាត់​ចតុ​មុខ ខ​ណ្ឌ​ដូន​ពេញ ។

​ប្រភព​ព័ត៌​មាន​ពី​កង​រាជអាវុធ​ហត្ថ​​ខណ្ឌ​ចំការ​មន​ បាន​ឱ្យ​ដឹង​ថា ​យោង​តាម​​បទ​បញ្ជា​ពី​លោក​វរ​សេនីយ៍​ត្រី ឃួន សំអុល ​មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​​​ខណ្ឌ​ចំការ​មន បាន​ចេញ​បទ​បញ្ជា​ឱ្យ​​កម្លាំង​កង​​រាជ​អាវុធហត្ថ​ដើរ​ល្បាត​តាម​ផ្លូវ និង​ប្រចាំ​ការ​តាម​គោល​ដៅ​សំខាន់ៗ​ ។

ស្រប​ពេល​​នោះ​មុន​ពេល​កើត​ហេតុ​កាល​ពីវេលា​ម៉ោង​៨​ យប់​ ​មាន​សមត្ថ​កិច្ច​ស្រែក​តាម​វិទ្យុ​ទាក់​ទង​ថា ​មាន​ជន​សង្ស័យ​ម្នាក់​ប្រើ​ល្បិច​​លប​បន្លំ​ចូល​ទៅ​ក្នុង​កន្លែងផ្ញើ​​ ម៉ូតូ​ ដឹក​ម៉ូតូ​ចេញ​​ហើយ​​សុំ​សោ​ម៉ូតូ​ភ្ញៀវ​បញ្ឆេះ​​ជិះ​ម៉ូតូ​​ចេញ​ដោយ​ សុវត្ថិ​ភាព​ ធ្វើ​ឱ្យ​​អ្នក​ផ្ញើ​ម៉ូតូ​​ស្រែក​ថា ចោរ​ហើយ​​ជិះ​ម៉ូតូ​​ដេញ​​តាម​ដែរ តែ​តាម​មិន​ទាន់​បាន​ដាក់​ពាក្យ​បណ្តឹង​​នៅ​ប៉ុស្តិ៍​រដ្ឋ​បាល​នគរបាល​ សង្កាត់​​ចតុ​មុខ ។

​ប្រភពព័ត៌​មាន​​បន្ត​ទៀតថា បន្ទាប់​ពី​លួច​​យក​ម៉ូតូ​​ឌ្រីម​សេ​១២៥ ​ស៊េរី​២០០៥ ​ពណ៌​ខ្មៅ បាន​ហើយ​​ជនសង្ស័យ​ឈ្មោះ​យិន ​ធឿន ​ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ​មុខ​របរ​ពិតប្រាកដ​ ស្នាក់​នៅ​មុខ​រោង​ចក្រ​​គង់​ហុង សង្កាត់​បឹង​ត្របែក ​ខណ្ឌ​ចំការ​មន ​បាន​ជិះ​ម៉ូតូ​ដែល​​លួច​បាន​នោះ​ទៅ​ម្តុំ​បឹង​​ត្របែក​ឌុប​មិត្ត​ភក្តិ​​ ម្នាក់​ទៀត​ឈ្មោះ​​ដែន ​ភេទ​ប្រុស​ ដើម្បី​​យក​ម៉ូតូ​នោះ​​ទៅ​លក់​​ ហើយ​​បាន​​ដោះ​ស្លាក​លេខ​ម៉ូតូ​ចេញ​ តែ​ចៃដន្យ​​ម៉ូតូ​ធាក់​អត់​ឆេះ​​ជន​សង្ស័យ​ស្មានតែ​ម៉ូតូ​​អស់​សាំង​​បាន​ បណ្តើរ​ម៉ូតូ​ចូល​ទៅ​ចាក់​សាំង​នៅស្ថានីយ​ប្រេង​ឥន្ទនៈ​សូគីមិច​​ក្បាល​ ថ្នល់​ក៏ចូល​​អន្ទាក់​​ប៉េអឹម​​តែ​ម្តង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

 បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]