ខេត្ត​កំពត​ ៖ ​អាវុធ​ AK ស្វាយ​បត់​មួយ​ដើម​បង់​១ និង​អឹម​​១៦​មួយដើម ​ត្រូវ​បាន​​​យុវជន​៣​នាក់​​ចុះ​រាវ​ខ្យង​​ឃើញ​ដោយ​មាន​ច្រក​ក្នុង​បាវ​នៅ​ ក្នុង​ស្រះ​ទឹក​មួយ​​កន្លែង ស្ថិត​​ក្នុង​ភូមិ​​​បង់​បក់​ ឃុំ​ភ្នំ​ប្រាសាទ ស្រុក​កំពង់​ត្រាច ​កាល​ពីវេលា​​ម៉ោង​​១​រសៀល​ថ្ងៃទី​២២ ​កក្កដា កន្លង​ទៅ​ ហើយ​បាន​យក​ទៅ​ប្រគល់​ជូន​លោក​មេភូមិ​បឹង​មក់ ។

ប្រភព​ព័ត៌​មាន​​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​​យុវជន​៣​នាក់ ​​បាន​នាំ​គ្នា​​ចុះ​ក្នុង​ស្រះ​ទឹក​នៅ​ក្នុង​ភូមិ​ខាងលើ​បំណង​គឺ រាវ​​ខ្យង និង​ងូត​ទឹក​​លេង​ផង ស្រាប់តែ​រាវ​ប៉ះ​ចំ​បាវ ពេល​​លើក​មក​មើល​ក៏​ឃើញ​មាន​កាំភ្លើង​២​ដើម ។ ភ្លាមៗ​យុវជន​​ឈ្មោះ​​ឈុំ ​សំរេច​ អាយុ​​១៩​ឆ្នាំ ​បាន​យក​កាំភ្លើងនោះ​ទៅ​​ប្រគល់​​ឱ្យ​លោក​មេ​ភូមិ​បង់​បក់ ​​ហើយ​ដំណឹង​នេះ​ក៏​ដឹង​ដល់​នគរបាល​ប៉ុស្តិ៍​ឃុំ​ភ្នំ​ប្រាសាទ រាយ​ការណ៍​ទៅ​​​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ចុះ​​ពិនិត្យ​មើល ។​

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]