រាជធានីភ្នំពេញ ៖ ​ជនសង្ស័យ​​ឆក់​ម្នាក់​ក្នុង​ចំណោម​​បក្ស​ពួក​២​នាក់​ត្រូវ​ប្រជា​ពលរដ្ឋ​​នាំ​គ្នា​​ចាប់ខ្លួន​កាលពីវេលា​​ម៉ោង​៥​ល្ងាច​​ថ្ងៃទី​១៦ កុម្ភៈ នៅតាម​ផ្លូវ​លេខ​​២៧១ ​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក ​បន្ទាប់​ពី​​ជិះ​ម៉ូតូ​​ម៉ាក​ឆាលី ​ពណ៌​ទឹក​ប៊ិច ​​មួយគ្រឿង​​ធ្វើ​សកម្ម​ភាព​ឆក់​កាបូប​​ពីស្ត្រី​ជា​និស្សិត​ម្នាក់​​ដែល​កំពុង​ជិះ​កង់​​តាម​ដង​ផ្លូវ​បាន​​សម្រេច​ ហើយ​​ជិះ​​ម៉ូតូ​គេចខ្លួន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ ។ ​បន្ទាប់​ពី​ចាប់​ខ្លួន​​ កាបូប​ត្រូវសមត្ថ​កិច្ច​ដក​ហូត ហើយ​ប្រគល់​​​ឱ្យ​ម្ចាស់​ដើម​​វិញ ដែល​​ក្នុង​កាបូប​មាន​ប្រាក់​​ចំនួន​២០​ដុល្លារ ​លុយ​ខ្មែរ​២​មឺុន​រៀល សៀវភៅ​​៥​ក្បាល និង​ចិញ្ជៀន​​១​វង ។

ជនសង្ស័យ​​ដែលត្រូវចាប​់ខ្លួន​ឈ្មោះ​​​យឹម សាល ភេទប្រុស អាយុ​​១៦​ឆ្នាំ ​ជា​សិស្ស​មាន​ទី​លំនៅ​ផ្ទះជួល​សង្កាត់​ស្ទឹង​មានជ័យ ។ តាម​នគរ​បាល​ប៉ុស្តិ៍​​បឹង​​សា​ឡាង​​​បាន​​ឱ្យ​ដឹង​ថា ​ជន​សង្ស័យ​​មាន​​បក្ស​ពួក​​​ចំ​នួន​២នាក់​​​ ជិះ​ម៉ូត​ូ​​​ឆា​លី​​មួយ​គ្រឿង​​​​ធ្វើ​សកម្ម​ភាព​​​​ឆក់​កាបូប​​ពីស្ត្រី​​ឈ្មោះ​​ឃួន គីមទាវ ​អាយុ​​១៩​ឆ្នាំ​​​ ជា​និស្សិត​​​សាកល​វិទ្យា​ល័យ​​​​ធន​ធាន​មនុស្ស​​ មានទី​លំនៅ​​​ផ្ទះ​ជួល​ ក្នុង​ភូមិ​​​ត្រពាំង​​​ឈូក​ សង្កាត់​​​ទឹក​ថ្លា​ ខណ្ឌ​​សែន​សុខ​​ ។ ពេល​ឆក់​បាន​​សម្រេច​​​ហើយ ​​ពួកគេ​ក៏​ជិះ​ម៉ូ​តូ​​​​គេច​ខ្លួន​ ប៉ុន្តែ​​ទាក់​​ដៃ​​​ចង្កូត​​ម៉ូតូ​​​កង់​​​បី បណ្តាល​ឱ្យ​ដួល​ប្រកាច់​ប្រកិន​​​ ហើយ​​​ត្រូវ​​ប្រជា​ពល​រដ្ឋ​​ធ្វើ​ដំណើរ​​​តាម​ផ្លូវ​នាំ​គ្នា​​​​ចាប់​បាន​ម្នាក់​​​ រត់​រួច​ម្នាក់​យកទៅ​ប្រគល់​​ឱ្យ​ប៉ូលិស ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]