ថែបប្លែត ត្រកូល Galaxy ចុងក្រោយ រួមបញ្ចូលមុខងារទស្សនាកម្រិតខ្ពស់​គ្មានគូប្រៀប

ទីបំផុតក្រុមហ៊ុន​ សាមសុងអេឡិចត្រូនិច បានបង្ហាញរូបរាងជាផ្លូវការ របស់ Galaxy Tab S2 ដែល​សកល​លោកកំពុងតែ ទន្ទឹងរង់ចាំ​ ជាយូរមកហើយ។ Galaxy Tab​ ជំនាន់ថ្មី របស់ សាមសុង នៅតែបន្តផ្តល់ ភាពអស្ចារ្យ​របស់ អេក្រង់​ប្រភេទ Super AMOLED ដែលធ្វើឲ្យ​ការអាន​ និងការមើល កម្មវិធីឌីជីថល​ ​កាន់តែ​​ ប្រសើរឥតខ្ចោះ។ Galaxy Tab S2 ត្រូវបានរចនាឡើង ពីលោហៈធាតុយ៉ាង ប្រណិត ស្តើងហើយស្រាល និងមាន​លក្ខណៈពិសេស ក្នុងការបង្កើនសមត្ថភាពប្រើប្រាស់​​ ស្របនឹង​ តម្រូវការទីផ្សារ​ របស់​អតិថិជន។


 លោក ជេខេ ​ស៊ីន នាយកប្រតិបត្តិ និងជាប្រធាន ផ្នែកបច្ចេកវិទ្យាព័ត៌មាន និងទូរស័ព្ទដៃ របស់ក្រុមហ៊ុន សាមសុង បានមានប្រសាសន៍ថា «Galaxy Tab S2 មិនត្រឹមតែជាថែបប្លែត​ ដែលមាន​រាងស្តើង ហើយស្រាលប៉ុណ្ណោះទេ វាថែមទាំងផ្តល់ នូវដំណើរការ ប្រើប្រាស់​ដ៏ ឆាប់​រហ័ស និងធ្វើឲ្យលោក អ្នកមានភាព ងាយស្រួល​ ក្នុងការទស្សនា ក៏ ដូចជាប្រតិបត្តិការ​ ទៅលើ​មុខងារផ្សេងៗ បានយ៉ាងអស្ចារ្យ»។ ​លោកបន្តថា «យើងជឿជាក់ថា Samsung Galaxy Tab S2 គឺជាថែបប្លែត ដែលរចនាឡើង សម្រាប់ការទស្សនា ហើយអ្នកប្រើ អាចយកតាម ខ្លួន​​បានគ្រប់ទីកន្លែង។»

អេក្រង់ប្រភេទ Super AMOLED ថ្មីអស្ចារ្យ​ល្អបំផុត​ សម្រាប់ការអាន​ និងទស្សនា

កម្រាស់ស្តើងត្រឹមតែ 5.6 មីលីម៉ែត្រ និងទម្ងន់ 389 ក្រាម (ទំហំ 9.7 អ៊ីញ) និង 265 អ៊ីញ (ទំហំ 8.0 អ៊ីញ) ។​ Galaxy Tab S2 រចនាឥតខ្ជោះ សម្រាប់ការអាន​​ នៅលើអេក្រង់ Super AMOLED ដ៏អសា្ចរ្យ។ តាមរយៈការបង្កើតឡើងវិញ ជាមួយ​បទ ពិសោធន៏ដូច គ្នាក្នុងការអាន​ ឯកសារ បោះពុម្ពជំនាន់មុន​ ។ Galaxy Tab S2 អាចផ្តល់នូវ​ ភាពងាយស្រួលក្នុងការអាន​ ឯកសារ ប្រភេទឌីជីថល ដូចជា e-books ទស្សនាវដ្តី គេហទំព័រ ព័ត៌មានថ្មីៗ។ ការអាននេះ ផ្តល់នូវបទពិសោធន៍ រីករាយដែល​ ធ្វើឲ្យអ្នក​កាន់​តែងាយ ហើយអាចឲ្យ អ្នក​អូសរំលង នូវចំណុច ដែលមិនចាំបាច់​បានលឿន។​





ថែបប្លែតមួយនេះ ក៏បង្ហាញជម្រៅរូបភាពភ្លឺច្បាស់​ និងភាពលម្អិត​ ដែលផ្តល់តាម រយៈបទពិសោធន៍នៃការអាននៅលើ អេក្រង់ Super AMOLED មានពណ៌ដូច ធម្មជាតិ​ដល់ ទៅ 94 ភាគរយ។  ឥឡូវនេះ អ្នកប្រើប្រាស់អាចរីករាយជាមួយ ពណ៌រូបភាពដូច ធម្មជាតិពិតៗ ហើយអាចបញ្ជាទិញ ទំនិញតាមអនឡាញ ដោយមិន បារម្ភពីការទិញទំនិញខុស ពណ៌​ជាមួយនឹង រូបភាពនៅ លើអេក្រង់ Galaxy Tab S2 ។

ជាងនេះទៅទៀត Galaxy Tab S2 បន្តផ្តល់នូវបច្ចេកវិទ្យាចុងក្រោយរបស់អេក្រង់ ក្នុងការទទួល នូវបទពិសោធន៍រូបភាពកាន់តែអស្ចារ្យ។​  ជាមួយអេក្រង់ ដែលប្តូរពន្លឺបាន តាមកម្រិតពណ៌ និងកម្រិតពន្លឺ មិនថានៅទីងងឹត ឬនៅក្រោមពន្លឺថ្ងៃ​ នោះលោកអ្នកនឹង អាចមើលឃើញ បានកាន់តែច្បាស់។ វាក៏ជួយអ្នកឲ្យអាន អត្ថបទនៅលើ​អេក្រង់ ក្នុងរយៈពេលយូរ ដោយមិនស្រវាំង ភ្នែកផងដែរ។ ដោយមានស៊ុំព័ទ្ធពី លោហៈស្តើង និងស្រាលបំផុត អ្នកអាចកាន់ Samsung Tab S2 ពេញមួយថ្ងៃ ទៅគ្រប់ទីកន្លែង។ ការរចនារូបរាងដ៏ ទំនើបសមស្រប គ្រប់តម្រូវការ​ ក្នុងការមើលរូបភាព និងអានគ្រប់ទីកន្លែង គ្រប់ពេលវេលា។

ផលិតភាពអស្ចារ្យ និង ការភ្ជាប់មុខងារជាមួយកម្មវិធី Users On-The-Go

Galaxy Tab S2 នាំមកនូវភាពបន់បែនគ្មានគូប្រដូច ដើម្បីផ្តល់នូវ ប្រសិទ្ធិភាព និងផលិតភាព​ ខ្ពស់បំផុតដល់អ្នក​ប្រើប្រាស់។ ថែបប្លែតនេះភ្ជាប់​ មកជាស្រេច នូវកម្មវិធី Microsoft Office Solutions** ដើម្បីបង្កើត និងកែ សម្រួល​ឯកសារ នៅពេលអ្នក កំពុងធ្វើដំណើរ ជាមួយនឹង សមត្ថភាព ផ្ទុកឯកសារដ៏គួរ ឲ្យទុកចិត្ត នៅ​លើកម្មវិធី OneDrive រហូតដល់100GB ដោយឥតគិតថ្លៃ សម្រាប់រយៈពេល2 ឆ្នាំ។ វាអាចប្រើ ជាមួយនឹង ក្តារចុច​ប្រភេទ ​Book Cover ដែលអាចផ្តល់នូវ ទំនុកចិត្ត​បាន​ដូចជាក្តារចុច របស់កំព្យូទ័រ ទូទៅបាន​ជាមួយនឹង trackpad ។

សមត្ថភាពគ្រប់គ្រងកាន់តែអស្ចារ្យរបស់ Galaxy Tab S2 គឺភ្ជាប់ជាមួយមុខងារ ដ៏ងាយស្រួលសម្រាប់ ការ ស្កេនម្រាមដៃ ។​​ ​ប្រព័ន្ធរក្សា សុវត្ថិភាព​​កម្រិត​ខ្ពស់នេះ ផ្តល់នូវលក្ខណៈ​ ងាយស្រួល ដើម្បីចូលទៅ កាន់​ថែបប្លែត​ផ្ទាល់​ខ្លួន​​បាន​​យ៉ាង​ ងាយស្រួល ដោយគ្រាន់តែ ចុចលើប៊ូតុងដើម។ Galaxy Tab S2 ភ្ជាប់ជាមួយ នូវមុខងារ គ្រប់គ្រងវ័យឆ្លាត ដែល​បង្ហាញ​អំពីការ កំណត់មុខងារ ដោយស្វ័យប្រវត្តិ រួមទាំងកម្រិត នៃថាមពលថ្ម ទីតាំង ផ្ទុកទិន្នន័យ និង RAM  សម្រាប់អ្នកប្រើប្រាស់ ដើម្បីគ្រប់គ្រងថែបប្លែត របស់ពួកគេ​ប្រកប ដោយ​ប្រសិទ្ធិភាព។ វាក៏មានភ្ជាប់ជាស្រេច ជាមួយនឹងកម្មវិធី កំចាត់មេរោគ ដែលជាការ​ការពារ​​ បន្ថែមមួយស្រទាប់ទៀត។

លើសពីនេះទៅទៀត Galaxy Tab S2 ផ្តល់នូវមុខងារច្រើន ដែលអាច ឲ្យអ្នកប្រើ ប្រាស់​អាចចូលមើល និង ដំណើរការកម្មវិធីពីរ ដំណាលគ្នាបាន។ ជាមួយនឹងផ្ទាំង ផុសឡើង អ្នកប្រើប្រាស់អាចបើក កម្មវិធីជាច្រើន ក្នុងពេល តែមួយ។ Galaxy Tab S2 ផ្តល់នូវ​រចនា​ សម្ព័ន្ធនៃទីតាំង ផ្ទុកឯកសារកាន់ តែប្រសើរ ដែលធ្វើឲ្យ ឯកសារកាន់តែ មានរបៀប ជាងមុន។

Samsung Galaxy Tab S2 នឹងភ្ជាប់មកជាមួយនូវជម្រើសក្នុងការភ្ជាប់ ទីតាំងផ្ទុកឯកសារ។  Galaxy Tab S2 មានពីរប្រភេទ៖ ប្រភេទទំហំ 9.7 អ៊ីញ និង 8.0 អ៊ីញ មាន Wi-Fi និង LTE ឬក៏មានតែ Wi-Fi  ជាមួយ​អង្គចងចាំ ក្នុងម៉ាស៊ីន 32GB ឬ 64GB និងអាចបន្ថែម Micro SD​ Card រហូតដល់ 128GB បន្ថែមទៀត។ Galaxy Tab S2 នឹងមានវត្តមាននៅលើទីផ្សារ ចាប់ពី​ខែសីហា ឆ្នាំ2015 ខាងមុខនេះ។

សម្រាប់ព័ត៌មានលម្អិត និងរូបភាពផលិតផល  សូមចូលទៅកាន់  www.samsungmobilepress.com

*ទម្ងន់របស់ថែបប្លែតខាងក្រោម តែចំពោះ Galaxy Tab S2 ទំហំ9.7-inch និង 8.0-inch ប្រភេទWi-Fi ប៉ុណ្ណោះ

**កម្មវិធី Microsoft Word, Excel, PowerPoint និង OneNote ដែលផ្តល់ឲ្យ និងអាច ខុសគ្នា​ទៅ តាមតំបន់ផ្សេងៗគ្នា។

ព័ត៌មានលម្អិតបន្ថែម និងរូបភាពផលិតផល សូមចូលទៅកាន់ www.samsungmobilepress.com

ព័ត៌មានលម្អិតនៃ Galaxy Tab S2 ទំហំ 9.7 អ៊ីញ
ព័ត៌មានលម្អិតនៃ Galaxy Tab S2 ទំហំ 8.0 អ៊ីញ

*គ្រប់មុខងារ លក្ខណៈពិសេស ព័ត៌មានលម្អិត និងព័ត៌មាន នៃផលិតផល ដែលផ្តល់នៅ ក្នុងឯកសារនេះ ប៉ុន្តែ មិនកំណត់អំពី អត្ថប្រយោជន៍ ការរចនាម៉ូត តម្លៃ ធាតុផ្សំ ការបំពេញមុខងារ ទីតាំងទំនេរ និងសមត្ថភាព របស់ផលិតផល​នឹង អាចត្រូវកែប្រែ ដោយមិនមានការ បញ្ជាក់ជាមុន ។

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិជ្ជាដោយផ្តល់ លទ្ធភាពថ្មីៗ ជូនមនុស្សគ្រប់ រូបគ្រប់ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥត ឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរ ឲ្យកាន់តែប្រសើរ​ ឡើង​នូវពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីន ថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗ ដោយប្រើ ប្រព័ន្ធអគ្គិសនី និងប្រព័ន្ធ  LED។ យើង មានបុគ្គលិក ចំនួន 307.000 នាក់ នៅទូទាំង 84 ប្រទេសដោយ​មាន​បរិមាណ លក់ប្រចាំឆ្នាំ ចំនួន 196 ពាន់លាន ដុល្លារ អាមេរិក។

ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.com និង global.samsungtomorrow.com

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]