ចិន៖ រូបភាពដ៏ គួរឲ្យរំជួលចិត្តប៉ុន្មានសន្លឹក ត្រូវគេថតបាន ពីសកម្មភាព នៃការជួយសង្គ្រោះ ទារិកាទើបនឹងកើតម្នាក់ ក្នុងបង្គន់សាធារណៈ នៃរដ្ឋធានីប៉េកាំង ក្រោយពីស្ត្រីជាម្តាយ បោះបង់ចោលនៅទីនោះ។


ទារិកាដែលត្រូវម្តាយបោះចោល

អ្នកដែលបានដើរកាត់ បង្គន់សាធារណ:មួយកន្លែង បានលឺសូរសំលេងទារិកាយំ ក៏រាយការណ៍ទៅដល់ សមត្ថកិច្ច ទើបមានការប្រទះឃើញក្បាល ទារិកា គៀបជាប់ជាមួយប្រហោងបង្គន់។

ប៉ូលិសសង្ស័យថា ម្តាយរបស់ក្មេង អាចនឹងសំរាលកូនរួច ទុកចោលនៅទីនោះតែម្តង។ ការលើកឡើងបែបនេះ ដោយសារតែនៅជុំវិញបង្គន់ គេប្រទះឃើញមានស្នាមឈាម។ យ៉ាងណាមិញ ក្រោយការជួយសង្គ្រោះទារិកាខាងលើ គេបានបញ្ជូន ទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យប៉េកាំង ហើយក៏ជាសំណាងល្អផងដែរ ដែលទារិកាអភ័ព្វនេះ មិនមានរបួសអ្វី។

គួរបញ្ជាក់ផងដែរថា នៅប្រទេសចិន ក្រុមគ្រួសារមួយចំនួន ពេលខ្លះបានយកកូនដែលទើបនឹងកើត ទៅបោះបង់ចោល ដោយសារតែគំនាបពីសង្គម និងបញ្ហាហិរញ្ញវត្ថុ។ បញ្ហាដាច់ដោយឡែកមួយទៀត គឺអាចមកពីច្បាប់របស់ប្រទេសនេះផងដែរ ដែលធ្វើការពិន័យយ៉ាងធ្ងន់ធ្ងរ ចំពោះម្តាយឪពុកណា ដែលយកកូនលើសពី ១នាក់៕


សកម្មភាពប៉ូលិស លើកទារិកាចេញពី ក្នុងប្រហោងបង្គន់

ប្រភព៖ បរទេស

ដោយ៖ រ័ត្ន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]