រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជាង​ជួសជុល​ ទូ​រស​ទ័​ព្ទ​ដៃ​ម្នាក់​ត្រូវ​បាន​ឪពុក​-​ម្តាយ ​របស់​ក្មេង​ស្រី​រង​គ្រោះ​ ចាប់​ឃាត់ខ្លួន​យក​មក​ប្រគល់​ឱ្យ​ កម្លាំង​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់ ក្រោយ​ពី​បុរស​រូប​នោះ​ បាន​លួងលោម​កូនស្រី ​របស់​ពួក​គាត់​ដែល​មាន​អាយុ​ ទើបតែ​១៤​ឆ្នាំ​យក​ទៅ​រំលោភ​ សេពសន្ថវៈ​បាន​សម្រេច ​ចំនួន​១​លើក នៅ​ក្នុងផ្ទះ​ជួល​របស់​គេ និង​ធ្វើការ​ចរចា​គ្នា ​មិន​ត្រូវ​នោះ ។

បុរស​សង្ស័យ ​ខាងលើ​ត្រូវ​បាន​ឪពុក​-​ម្តាយ​ របស់​ក្មេង​ស្រី​រង​គ្រោះ​ឃាត់ខ្លួន​យក​ មក​ប្រគល់​ឱ្យ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​កាល ពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០១៥ ។

តាម​ប្រភព​ព័ត៌មាន​ពី ​មន្ត្រី​នគរបាល​ម្នាក់​បាន ​ប្រាប់​ឱ្យ​ដឹង​ថា បុរស​រូប​នេះ​មានឈ្មោះ ញឹ​ម សុខ​រ័​ត្ន អាយុ​៣៥​ឆ្នាំ មានមុខរ​បរជា​ ជាង​ជួសជុល​ទូរស័ព្ទ​ដៃ ស្នាក់​នៅផ្ទះ​ជួល​លេខ​L5 ផ្លូវ​ព្រះ​នរោត្តម ម្តុំ​ផ្សារ​រន្ទះបាញ់ ក្រុម​៥៩ ភូមិ​១០ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវ​បាន​ឪពុក​-​ម្តាយ​របស់ ​ក្មេង​ស្រី​រង​គ្រោះ​ម្នាក់ ​ចោទ​ថា បាន​លួងលោម​កូនស្រី​របស់​គាត់​យក ​ទៅ​រំលោភ​បាន​សម្រេច ​បាន​ចំនួន​១​លើក និង​ធ្វើការ​ចរចា​ពី​ ប្រាក់​សំណង​ជម្ងឺ​ចិត្ត​ មិន​ត្រូវ ក៏​ចាប់​ឃាត់ខ្លួន​យក​មក ​ប្រគល់​ឱ្យ​ប៉ូលិស​តែ​ម្តង ។

រីឯ​ក្មេង​ស្រី​រង​គ្រោះ ​មានឈ្មោះ អ​.​ដ​.​វ អាយុ​១៤​ឆ្នាំ ជា​សិស្ស​រៀន​ ថ្នាក់​ទី​៧ សាលា ជា ស៊ី​ម បឹង​កេងកង សព្វថ្ងៃ​ស្នាក់​នៅផ្ទះ​ជួល​ក្នុង ​សង្កាត់​បឹង​កេងកង​ទី​១ ជាមួយ​ឪពុក​-​ម្តាយ និង​មាន​ទីលំនៅ​ក្នុង​ សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ បាន​ត្រូវ​បុរស​សង្ស័យ​ខាងលើ​ លួងលោម​យក​ទៅ​រំលោភ​ក្នុង ​បន្ទប់​ផ្ទះ​ជួល​របស់​ខ្លួន​បាន ​សម្រេច​ចំនួន​១​លើក​កាលពី ​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០១៥ កន្លង​មកនេះ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា « រូបគេ​ពិតជា​បាន​រំលោភ ​ទៅ​លើ​ក្មេង​ស្រី​រង​គ្រោះ ​បាន​សម្រេច​ចំនួន​១ ​លើក​មែន​» ។ ជនសង្ស័យ​ត្រូវ​បាន​ សមត្ថកិច្ច​នគរបាល​ធ្វើការ​សាកសួរ និង​ធ្វើ​កំណត់ហេតុ​បញ្ជូន​ខ្លួន​ទៅ​កាន់​ អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​ចាត់ការ​ទៅ​តាម ​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត ។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]