រាជធានីភ្នំពេញ ៖ ​​សមត្ថ​កិច្ច​​​កង​ពន្លត់​​​អគ្គិ ភ័យ​​​សហការ​ជាមួយ​​ប៉ូលិស​​​មូល​ដ្ឋាន​​បាន​បាញ់​ទឹក​​ពន្លត់​ភ្លើង​​ ដែលឆេះ​​កុដិ​​យាយជី​មួយ​កន្លែង​នៅ​​ក្នុង​វត្ត​​​ស្ទឹង​មានជ័យ ​​​រួច​រាល់​ជា​ស្ថាពរ​ហើយ​ ដោយ​​ប្រើ​រថយន្ត​៣​​គ្រឿង ​មិន​បណ្តាល​ឱ្យ​​​​រាល​ដាល​​ទៅ​ដល់​កុដិ​​ព្រះ​សង្ឃ​​​នៅ​ក្បែ​រនោះ​ទេ ​​​ហើយ​ក៏​មិន​បណ្តាល​​ឱ្យ​ប៉ះ​ពាល់​ដល់​អាយុ​ជីវិត​​មនុស្ស​ដែរ ប៉ុន្តែ​ទ្រព្យ​សម្បត្តិ​​​ ត្រូវ​បាន​​ខូច​ខាត​ទាំងស្រុង​ ទៅ​តាម​ការ​ទំពា​​លេប​របស់​អណ្តាត​ភ្លើងដោយ​បន្សល់​ទុកនូវ​ផេះ​ផង់​​ បន្ទាប់​​ពីកុដិ​នេះ​ ត្រូវ​បាន​ឆេះ​ទាំង​ស្រុង ។

សូម​បញ្ជាក់ថា អគ្គិ​ភ័យ​បាន​ឆាប​ឆេះ​​កុដិ​យាយជីមួយ​កន្លែងនៅ​​ក្រោយ​​កុដិ​ព្រះសង្ឃ ក្នុង​វត្ត​ចង្ក្រាន​​តាម​ព្រហ្ម​​មាន​ជ័យ​​ ហៅ​វត្ត​ស្ទឹង​មាន​ជ័យ ខ្ជាក់​​អណ្តាតភ្លើង​​សន្ធោ​សន្ធៅ​​​បង្ក​ឱ្យ​មាន​​ការ​ភ្ញាក់​ផ្អើល កាល​ពីវេលា​ម៉ោង​៣​និង​៣៥​នាទី​រសៀល​ថ្ងៃទី​​២៦ កក្កដា ​២០១២ នៅ​ខាងកើត​ផ្សារស្ទឹង​មាន​ជ័យ ​ស្ថិត​ក្នុង​​សង្កាត់​ស្ទឹង​មានជ័យ ​ខណ្ឌ​មាន​ជ័យ ។

មូល​ហេតុ​នៃ​ការ​ឆាបឆេះ​ ត្រូវ​​បាន​ប្រភព​ព័ត​មាន​​ប្រាប់​ឱ្យ​ដឹង​ថា គឺបណ្តាល​​មកពី​យាយជី​ប្រចាំ​​កុដិនោះ ​អុជធូប​បន់ស្រន់ ហើយ​កម្ទេច​ភ្លើង​​ធូប​បាន​បង្ក​ទៅ​​ជាចំហេះ​​តែម្តង ។

ប្រធាន​ការិយាល័យ​​ពន្លត់​​​​ និងបង្ការ​​​អគ្គិ​ភ័យ​​​រាជធានីភ្នំពេញ ​​លោកនេត វន្ថា ​បាន​ប្រាប់​​​​កោះ​សន្តិភាព​​តាមទូរស័ព្ទ​​នៅ​ប៉ុន្មាន​​នាទីមុននេះ ថា ការ​ឆេះនេះ គឺ​ឆេះតែ​​កុដិ​​មួយ​ប៉ុណ្ណោះ ​ដោយសារ​យើង​​អន្តរាគមន៍​​ទាន់ពេលវេលា ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]