បាត់ដំបង៖ កាលពីរសៀល ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៥ មានក្រុមឆបោកយក លុយតាមទូរស័ព្ទ ដោយអះអាងថា អ្នកត្រូវគេបោកនោះ បានឈ្នះរង្វាន់ ជាសាច់ប្រាក់ ពីក្រុមហ៊ុនស្មាត ដោយដូរ ស្ទាយថ្មីទំនើបជាមុន តែប៉ះចំអ្នកធ្លាប់ដឹង ជើងចាស់ បោកអត់បាន ព្រមទាំង បានថតសម្លេង ក្នុងការសន្ទនា ជាច្រើនលើកទៀតផង។

ជនរងគ្រោះដែលត្រូវពួកក្រុមឆបោកទាំងនេះ បានទូរស័ព្ទដោយ លេខចំនួន ៣ខ្សែ គឺលេខ 096 3588887 , 031 2688880 និងលេខចុងក្រោយ 088 9977733 មកប្រាប់គាត់ថា លេខទូរស័ព្ទគាត់( ជនរងគ្រោះ) ត្រូវរង្វាន់ចំនួន២៥លានរៀល ពី ក្រុមហ៊ុនស្មាត តាមរយៈការបង្វិល គ្រាប់ប៉េងប៉ុង ដោយបានបញ្ជាក់ថា មានកិច្ចសហការពីលោកឧកញ៉ា គិត ម៉េង ហើយ និងមានការ ចាក់ផ្សាយ តាមទូរស្សន៍ My TV& CTN ទៀតផង។

ជនដែលត្រូវគេបម្រុងបោកនោះ បានសួរដេញដោលទៅជនឆបោក ដោយប្រើ ពាក្យសម្តី របៀបដូចត្រេកអរថាខ្លួន នៅសុខៗ ក៏ត្រូវរង្វាន់ ដល់២៥លានរៀល យ៉ាងស្រួល អញ្ចឹង។ ខណៈនោះដែរ ក្រុមជនឆបោក បាននិយាយពន្យល់តាម ទូរស័ព្ទថា បង មានឈ្មោះអី អាស័យដ្ឋាននៅឯណាដែរ គាត់បាននិយាយថា គាត់ឈ្មោះ គា វណ្ណៈ ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិសូភី ឃុំកំពង់ស្វាយ ស្រុកសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ (ឈ្មោះ និងអាស័យដ្ឋាន ជនរងគ្រោះ ក្លែងក្លាយទេ)។ ក្រោយពី ក្រុមឆបោក ប្រាប់គាត់ពី របៀបរបប ត្រូវទៅបើករង្វាន់ ដោយជំហានដំបូង គឺត្រូវយកចំនួន ១០ភាគរយស្មើ និង២លាន កន្លះទៅគណនី wing ជាមុន ដោយមិនឲ្យប្រាប់អ្នកដឹកខ្លាច ប៉ះពាល់សុវត្តិភាពពេលបានបើកលុយ ដោយបញ្ជា កុំបិទទូរស័ព្ទ ឲ្យសោះ ពេលទៅដល់កន្លែងវីង គ្រាន់តែសញ្ញាថា អាឡូ គឺបានហើយ ចាំគេណែនាំឲ្យ ធ្វើតាមបន្តទៀត តាមក្រោយ និងចាំយកលេងកូដឲ្យបានសិន ទើបគេប្រាប់បន្តត្រូវ ធ្វើយ៉ាងម៉េចបន្តទៀត។

ចំណែកជនរងគ្រោះ ដែលត្រូវបម្រុងបោកនោះ គាត់ក៏បានយល់ ព្រមតែតាម ទូរស័ព្ទ ធ្វើដូចជឿជាក់មែនទែន តែតាមពិតគាត់មិ នបានធ្វើតាមទេ ដឹងថារឿងនេះសុទ្ធ តែធ្លាប់ដឹងថា ជារឿងបោក ប្រាស់ស្ទាយ ថ្មីទំនើបជាង មុនបន្តិចប៉ុណ្ណោះ។

ពាក់ព័ន្ធទៅករណីនេះដែរ ជនរគ្រោះបានពន្យាពេលដើម្បីទូរស័ព្ទ ទៅសួរ បុគ្គលិកក្រុមហ៊ុន ស្មាតឲ្យដឹងរឿង គេបាន ឆ្លើយតបវិញថា ក្រុមហ៊ុនគ្មានកម្មវិធី ចាប់រង្វាន់អីទេ នេះជារឿងបោក ប្រាស់ប៉ុណ្ណោះ។ ចំណែកសមត្ថកិច្ចក៏បានឆ្លើយថា រឿងនេះពិបាក និងស្វែងរកចាប់ខ្លួន ជនល្មើសណាស់ ព្រោះពួកវាធ្វើ សកម្មភាព ពេលទៅបើកលុយ គឺប្រើអ្នកផ្សេង អត់ដឹងរឿងឲ្យ ទៅបើលុយ ជំនួសវា ម្យ៉ាងទៀត យើងពិបាក និងរកភស្តុតាង អ្វីដើម្បីចាប់វាដែរ។ ម្យ៉ាងទៀតនោះ ជនល្មើសបានប្រាប់ ជនរងគ្រោះ ឲ្យចុចលេខ កូដជាច្រើន យ៉ាងរបៀប បច្ចេកវិជ្ជាទំនើបថ្មី ដោយជំហានទី១ ត្រូវចុច*444*រួចបញ្ជូន ហើយលេខកូដ ១៥ខ្ទង់ លើកទី២ បញ្ជាឲ្យចុចលេខកូដ **549999 រួចចុចបញ្ជូន ដើម្បីបង្វិលលុយ ចូលគណនី ជនល្មើសដោយ ស្វ័យប្រវត្តិមិនចាំបាច់ ទៅបើក លុយផ្ទាល់ក៏ បានដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]