ភ្នំពេញ៖ នៅព្រឹកព្រលឹមម៉ោងជិត៦ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៥នេះ អគ្គិភ័យ ដ៏សន្ធោសន្ធៅ បានឆាបឆេះ រោង ស្នាក់នៅកម្មករ សំណង់ (ទំហំជាប់ៗ គ្នាជាង១០០ម៉ែត្រ) របស់បុរីពិភពថ្មី ស្ថិតនៅការដ្ឋាន បុរីពិភពថ្មី បឹងសាយាប ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ហេតុការណ៍អគ្គិភ័យនេះ បណ្តាលឲ្យបុរសកម្មករសំណង់ ពីរនាក់ ឪពុក និងកូន ត្រូវបានភ្លើង ឆាបឆេះរលាកពេញ ខ្លួនប្រាណ។ ម៉ូតូកង់បីមួយគ្រឿង និងម៉ូតូមួយគ្រឿង ត្រូវបានភ្លើងឆាបឆេះអស់ស្រុង។

ទោះបីជាយ៉ាងណា កម្លាំងសមត្ថកិច្ច អាជ្ញាធរ និងនគរបាលពន្លត់អគ្គិភ័យ បាននិងកំពុង បាញ់ពន្លត់ព្រះអគ្គីយ៉ាង ញាប់ដៃ ញាប់ជើង។ បន្ទាប់ពីការ អន្តរាគមន៍អស់ រយៈពេលជាង កន្លះម៉ោង រហូតដល់ម៉ោង ៦ និង៣០នាទីភ្លើង ត្រូវបានពន្លត់ឲ្យ រលត់ទៅវិញទាំង ស្រុងហើយ៕











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]