ប្រេស៊ីល៖ បច្ចេកវិទ្យាចេះតែវិវត្តន៍ទៅមុខ ពីមួយថ្ងៃ ទៅមួយថ្ងៃ ដូច្នេះឧបករណ៍ថ្មីៗ និងប្លែកៗ ជាច្រើន ត្រូវបានបង្កើតឡើង ជាបន្តបន្ទាប់គ្នា។ តួយ៉ាងដូចជា នាពេលថ្មីៗនេះ មានការបង្កើតនូវ វត្ថុដ៏ល្អមួយបែប ដែលនោះគឺជាម៉ូតូ ដែលអាចជិះទៅមុខបាន ដោយគ្រាន់តែ ចាក់ទឹក មិនបាច់ចាក់សាំង ដូចម៉ូតូដទៃទៀត ឡើយ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ម៉ូតូប្រភេទថ្មីស្រឡាង ដ៏អស្ចារ្យមួយនេះ ត្រូវបានគេហៅថា «T Power H20» ដែលបង្កើតឡើង ដោយលោក Ricardo Azevedo ជាមន្ត្រីសាធារណៈ មួយរូប ប្រចាំទីក្រុង Sao Paulo របស់ប្រទេសប្រេស៊ីល។

ម៉ូតូដ៏អស្ចារ្យនេះ ត្រូវបានបង្កើតឡើង ដោយបង្កប់នូវលក្ខណៈពិសេស ដែលវាជាការ រួមបញ្ចូលគ្នា រវាងទឹក ជាមួយនឹង អាគុយរថយន្តមួយ ភ្ជាប់ពីខាងក្រៅ ដើម្បីអាចឲ្យមាន ការបង្កើតនូវអគ្គិសនី ព្រមទាំងដើម្បីរំលែក អ៊ីដ្រូសែន ពីម៉ូលេគុលទឹក ផងដែរ។ វាក៏បានផ្តល់នូវចំហេះ តាមរយៈប្រព័ន្ធបង្ហូរមួយ ដើម្បីអាចឲ្យម៉ូតូ ប្រភេទនេះ ដំណើរការ ទៅមុខបាន។

អ្វីដែលរឹតតែ ពិសេសទៀតនោះ ម៉ូតូប្រភេទ «T Power H20» nV អាចធ្វើដំណើរ បានចំងាយ ជិត ៥០០គីឡូម៉ែត្រ ដោយគ្រាន់តែ ចំណាយអស់ទឹក ១លីត្រប៉ុណ្ណោះ។

លោក Ricardo បាននិយាយថា “អត្ថប្រយោជន៍ នៃម៉ូតូប្រភេទនេះ គឺវាអាចដំណើរការ បានដោយអ៊ីដ្រូសែន ដែលបម្លែងចេញមកពីទឹក ហើយវាក៏អាច ជួយកាត់បន្ថយ នូវការបំពុលបរិស្ថាន មួយកម្រិតផងដែរ”។

នេះគឺជាគំនិតច្នៃប្រឌិត ដ៏អស្ចារ្យមួយ ដែលអាចកែច្នៃម៉ូតូ ដោយការចាក់ទឹក ជាជាងការចាក់សាំង ព្រោះថាវាបានផ្តល់ នូវផងប្រយោជន៍ និងការសំន្សំសំចៃ ជាច្រើនដល់អ្នកប្រើប្រាស់៕

តោះ! មកមើលវីដេអូ ម៉ូតូប្រភេទ T Power H20 អាចជិះបានដោយ គ្រាន់តែចាក់ទឹក៖

ប្រភព៖ បរទេស

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]