ភ្នំពេញ៖ នាថ្ងៃទី៣ ខែសីហានេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តី ប្រកាសមួយ ទាក់ទងទៅនឹង ការព្យាករណ៍ អំពីស្ថានភាព អាកាសធាតុ  និងស្ថានភាព នៃទឹកទន្លេមេគង្គ ដែលនឹងអាច កើតមាន នៅក្នុងព្រះរាជាណាចក្រ កម្ពុជា នាពេលខាងមុខ ដ៏ខ្លីនេះ។

យោងទៅតាមសេចក្តីជូនដំណឹង​ ដែលបញ្ចេញដោយ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ ឲ្យដឹងថា អាចនឹងមានភ្លៀងធ្លាក់ នៅតាមតំបន់ជាច្រើន ក្នុងប្រទេសកម្ពុជា ក៏ព្រោះតែ មានការទទួលរង ពីឥទ្ធិពលនៃ ប្រព័ន្ធសម្ពាធទាប ជាហេតុនាំឲ្យ កម្ពស់ទឹក នៅឯទន្លេមេគង្គកម្ពុជា ទន្លេបាសាក់ និងទន្លេសាប ជាដើមនោះ មានការកើនឡើង ជាបន្តបន្ទាប់។

នៅក្នុងនោះដែរ ក៏មានការផ្តល់ដំណឹង និងការដាស់តឿន ទៅដល់ប្រជាពលរដ្ឋ ក៏ដូចជាប្រជាកសិករ ដែលរស់នៅ តាមដងទន្លេ ជាពិសេសគឺ ទន្លេមេគង្គកម្ពុជា ដែលមានដូចជា ខេត្តស្ទឹងត្រែង ក្រចេះ និងកំពង់ចាម ឲ្យមានវិធានការ ប្រមូលកសិផល ឲ្យទាន់ពេលវេលា ហើយជាពិសេសនោះ គឺមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះអាកាសធាតុ បែបនេះ ដើម្បីជៀសវាង គ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើង ជាយថាហេតុ៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]