ចិន៖ កាលពីថ្មីៗ កន្លងទៅនេះ មានហេតុការណ៏ ដ៏អាក្រក់មួយ បានកើតឡើង ដោយស្រី្តម្នាក់ បានកៀបជាប់ និងធ្លាក់ចូល ទៅក្នុងជណ្តើរយន្ត នៅក្នុងផ្សារទំនើប មួយកន្លែង ស្លាប់បាត់បង់ជីវិតតែម្តង។ ចំណែកករណី នេះវិញ ដ៏ស្រដៀងគ្នា ទៅនឹងករណីខាងលើ ផងដែរ ដោយបុរស ដែលជាអ្នកសម្អាត នៅក្នុងផ្សារទំនើប មួយកន្លែង ត្រូវគៀបជើង ជាប់ជាមួយនឹង ជណ្តើរយន្ត ដោយសារតែ ជណ្តើរយន្ត ខុសបច្ចេកទេស ម្តងទៀតហើយ។

តាមរយៈឃ្លីបវីដេអូ ដ៏រន្ធត់មួយ ដែលមានរយៈពេល ប្រមាណ ១នាទី និង៤០វិនាទី បានបង្ហាញពីទិដ្ឋភាព បុរសម្នាក់ឈ្មោះ សាង អាយុ ៣៥ឆ្នាំ ដែលជាអ្នកសម្អាត នៅក្នុងផ្សារទំនើប មួយកន្លែង ក្នុងទីក្រុងសៀងហៃ ប្រទេសចិន ត្រូវដាច់ជើងម្ខាង ដោយសារតែ កៀបជើងចូលជណ្តើរយន្ត។

យោងតាមខ្សែវីដេអូឃ្លីប ដែលថតបានដោយកាមេរ៉ាសុវត្ថិភាព នៅក្នុងផ្សារទំនើបនោះ បានឲ្យដឹងថា បុរសដែលកាន់អំបោះ នៅនឹងដៃនោះ ទើបតែជាន់បាន ផ្នែកខាងលើ នៃជណ្តើរយន្តសោះ ស្រាប់តែកាំជណ្តើរនោះ រលាត់ចេញមក បណ្តាលឲ្យគាត់ ធ្លាក់ជើងខាងឆ្វេង ចូលទៅក្នុងនោះ តែម្តង។ តែជាសំណាងល្អ ដែលបុរសនោះ មិនបានបាត់បង់ជីវិត ដោយសារតែគាត់ បានរាវទៅចុចបូតុងបិទ ដើម្បីផ្អាកដំណើរការ របស់ជណ្តើរយន្តនោះ ទាន់ពេលវេលា។

យ៉ាងណាមិញ ក្រោយពេលកើតហេតុភ្លាមៗនោះ ក្រុមអ្នកជួយសង្គ្រោះ ក៏បានជួយគាត់ និងបានបញ្ជួនគាត់ ទៅកាន់មន្ទីរពេទ្យ ដែលនៅជិតនោះ តែម្តង។

តែទោះជាយ៉ាងណាក៏ដោយ បុរសអភ័ព្វនោះ នៅតែត្រូវ កាត់ជើងខាងឆ្វេងចេញម្ខាង ដោយសារតែវា មានសភាពធ្ងន់ធ្ងរពេក បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យ។

នេះក៏ជាសារមួយ សម្រាប់អ្នកទាំងអស់គ្នា ដោយត្រូវបន្ថែម ការប្រុងប្រយត្ន័ ឲ្យបានខ្ពស់ នៅពេលជិះជណ្តើរយន្ត ផងដែរ ដើម្បីជៀសវាង ជួបនូវរឿងហេតុអាក្រក់ បែបនេះ៕

តោះ! សូមទស្សនាទិដ្ឋភាព នៅពេលកើតហេតុ ដ៏រន្ធត់ ខាងក្រោមនេះ៖

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]