ភ្នំពេញ៖ យុវជនម្នាក់ ដោយសារតែទ្រាំ មិនបាន ពេលឃើញនារីរងគ្រោះកំពុងដេក នៅក្នុងមុង ព្រោះតែអារម្មណ៍ផ្លូវភេទពុះ កញ្ជ្រោលផងនោះ បានចូលទៅបើកមុង ហើយចាប់ដៃនារីរងគ្រោះ អោបថើបប្រុងចាប់រំលោភ ស្រាប់តែនាងដឹងខ្លួន ស្រែកឆោឡោផ្អើលគេផ្អើលឯង ដល់អ្នកជិតខាងចេញ មកជួយអន្ដរាគមន៍ចាប់ជនសង្ស័យប្រគល់ ទៅឱ្យសមត្ថកិច្ច ដើម្បីចាត់វិធានការតាម នីតិវិធី ។

មន្ដ្រីនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោបាន បញ្ជាក់ថា ករណីប៉ងចាប់រំលោភសេពសន្ថវៈ តែមិនបានសម្រេចខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ២និង៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០១៥ ស្ថិតនៅភូមិទួលសំបួរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមមន្ដ្រីនគរបាលរូបនេះ ជនសង្ស័យឈ្មោះ ទិត រត្ន័ធានា អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅកន្លែងកើតហេតុ រីឯនារីរងគ្រោះឈ្មោះ ស ស ខ អាយុ២៣ឆ្នាំ មុខរបរ កម្មការិនីរោងចក្រកាត់ដេរ រស់នៅ ក្រុមទី៧ ភូមិទួលសំបួរ ។

តាមការបញ្ជាក់ពី សមត្ថកិច្ចដដែលជន សង្ស័យនិងនារីរងគ្រោះ គឺជាមនុស្សស្គាល់គ្នា ហើយនៅម៉ោងកើតហេតុនោះ ខណៈដែលរូបនាង កំពុងតែដេកនៅក្នុងបន្ទប់ ស្រាប់តែជនសង្ស័យ ចូលទៅបើកមុង ប្រុងចាប់រំលោភ តែត្រូវនាងដឹងខ្លួនស្រែកឆោឡោ ទើបអ្នកជិតខាងជួយអន្ដរាគមន៍ ដេញចាប់ជននេះបានតែម្ដង ហើយប្រគល់ ឱ្យសមត្ថកិច្ចតែម្ដង ។

យោងតាមប្រភពព័ត៌មាន ពីសាក្សីបានឱ្យដឹងថា ជនសង្ស័យមុនពេល ធ្វើសកម្មភាព បានផឹកស៊ីរហូតស្រវឹង ស្រាប់តែដើរទៅបន្ទប់ នារីរងគ្រោះ ដោយសារតែបន្ទប់ទ្វារចំហរក៏ ចូលទៅខាងក្នុងសើយមុង ឃើញនារីរង គ្រោះនិងសាច់ញាតិ ពីរនាក់ផ្សេងទៀតកំពុងដេក ក៏ហក់ទៅសង្គ្រប់តែ មិនបានសម្រេច នោះឡើយ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួនជា បណ្ដោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ តុលាការចាត់វិធានការ តាមផ្លូវច្បាប់ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]