ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៥ ក្រុមហ៊ុន Ford បានធ្វើការដាក់បង្ហាញជាផ្លូវការនូវ រថយន្ត Ford Ranger ស៊េរីថ្មីនៅក្នុងកម្មវិធីសន្និសីទសារព័ត៌មាន ស្តីពីការមកដល់ថ្មី នូវរថយន្ត Ford Ranger ២០១៦ ដែលមានបច្ចេកវិទ្យាដ៏ឆ្លាតវៃ គួបផ្សំជាមួយនឹងរូបរាងដ៏រឹងមាំ ពោលគឺ ការផ្តោតទៅលើគោលដៅថ្មី ដោយផ្អែកលើចំណែកទីផ្សាររថយន្តប្រភេទភីកអាប់(Pickup) រួមជាមួយនឹងការបញ្ចូលគ្នានៃសមត្ថភាពដ៏រឹងមាំ ការរចនាម៉ូតថ្មី និងឧត្តមភាពនៃបច្ចេកវិទ្យា ដែលមានកាន់តែអស្ចារ្យជាងមុន។

រថយន្តភីកអាប់ថ្មីនេះ នឹងត្រូវបានដាក់លក់នៅលើទីផ្សារជាង ១៨០ ប្រទេសទូទាំងពិភពលោក ហើយរថយន្តប្រភេទថ្មីនេះ បានបំពាក់ដោយបច្ចេកវិទ្យាទំនើបៗចុងក្រោយដូចជា អេក្រង់ Touch Screen ទំហំ ៨អ៊ីញ ដ៏ដូចជាបច្ចេកវិទ្យា SYNC 2 ដែលជាកម្មវិធី ភ្ជាប់ទំនាក់ទំនងពី ទូរស័ព្ទដៃទៅកាន់ រថយន្ត ដែលអាចផ្តល់ជូនអ្នកបើកបរ ជាមួយនឹងបច្ចេកវិទ្យាដ៏ឆ្លាតវៃ ព្រមទាំងសុវត្ថិភាពខ្ពស់ គួបផ្សំទៅនឹងប្រព័ន្ធសាកថ្ម ដែលមានសមត្ថភាពខ្ពស់រហូតទៅដល់ ២៤០វុល ដែលអាចឲ្យលោកអ្នកសាកថ្មកុំព្យូទ័រយួរដៃ និងឧបករណ៍អេឡិចត្រូនិចផ្សេងៗជាដើម។ ជាងនេះទៅទៀត រថយន្តនេះក៏បានបំពាក់នូវ បច្ចេកវិទ្យាចុងក្រោយបង្អស់ លើសពីរថយន្តប្រភេទភីកអាប់ ដ៏ទៃទៀតដូចជា៖

-       ប្រព័ន្ធជំនួយលើចង្កួត និងរំលឹកឲ្យអ្នកបើកបរ បើកក្នុងគន្លងត្រឹមត្រូវ (Lane Keeping Alert & Lane Keeping Aid) ជាប្រព័ន្ធមួយដែលអាចជួយ អ្នកបើកបរកុំឲ្យចាកចេញពី គន្លងផ្លូវរបស់ខ្លួន​។ ក្នុងករណីរថយន្តចេញពីគន្លងផ្លូវ ប្រព័ន្ធនេះនឹងរំញ័រទៅលើ ចង្កូតដើម្បីឲ្យអ្នកបើកបរបើកក្នុងគន្លងត្រឹមត្រូវវិញ។

-       ប្រព័ន្ធកំណត់ល្បឿននៃការបើកបរ (Adaptive Cruise Control)

-       ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ ដែលអាចកើតមាននៅខាងមុខ (Forward Alert)

-       ប្រព័ន្ធជំនួយចូលចតផ្នែកខាងមុខ និងកាមេរ៉ាសុវត្ថិភាព ផ្នែកខាងក្រោយនៃរថយន្ត (Front and Rear Park Assist)

-       ប្រព័ន្ធទប់លំនឹងរថយន្ត ពេលបើកបរក្នុងផ្លូវកោង និងរអិល (Electronic Stability Program)

ជាពិសេស រថយន្តនេះក៏បានបំពាក់ ដោយប្រព័ន្ធសុវត្ថិភាពមួយចំនួន ទៀតដូចជា ប្រព័ន្ធជំនួយជាបន្ទាន់ (Emergency Assistance) ប្រព័ន្ធទប់លំនឹង ពេលឡើងឬចុះចំណោត (Hill Launch Assist & Hill Descent Control) ប្រព័ន្ធគ្រប់គ្រងទម្ងន់របស់រថយន្ត (Adaptive Load Control) និងប្រព័ន្ធជំនួយក្នុងការចាប់ហ្រ្វាំងបន្ទាន់ (Emergency Brake Assistance)។

សំរាប់ព័ត៌មានបន្ថែមទាក់ទង និងសេវាកម្មបង់រំលោះ និងព័ត៌មានលំអិតទាក់ទង នឹងរថយន្តសូមធ្វើការទំនាក់ទំនងមកកាន់លេខ ទូរស័ព្ទ ០១២ ៣៣៣ ៩៧៥៕




បញ្ចូលអត្ថបទដោយ៖ រ័ត្ន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]