កំពង់ឆ្នាំង៖ សមាជិកក្រុមម៉ូតូធំ ETFម្នាក់ បានស្លាប់បាត់បង់ជីវិត កាលពីម្សិលមិញ វេលាម៉ោង ៦ល្ងាច ក្នុងពេល ធ្វើដំណើរទៅកាន់ ខេត្តកំពង់ឆ្នាំង។

យោងតាមបណ្តាញទំនាក់ទំនងសង្គម (Facebook) បានបង្ហោះ និងចែកចាយរូបថត គ្រោះថ្នាក់ ចរាចរណ៍ ប៉ុន្មានសន្លឹក របស់សមាជិកក្រុមម៉ូតូធំ ETF ម្នាក់ មានឈ្មោះ ក្នុងគណនី ហ្វេសប៊ុកថា Cartoon ETF  ដែលបានបាត់បង់ជីវិត នៅក្នុងហេតុការណ៍គ្រោះថ្នាក់នេះ។

តាមរយ:រូបថត គេឃើញ ម៉ូតូធំរបស់ជនរងគ្រោះ ចូលក្រោមឡានក្រុង របស់ក្រុមហ៊ុនពន្លឺអង្គរខ្មែរ ស្របពេល ដែលមេឃ បាននឹងកំពុងបង្អុលយ៉ាងសស្រាក់សស្រាំ នៅកន្លែងកើេតហេតុ។ ក្នុងនោះដែរ គេឃើញ ក្រុមមិត្តភក្តិ ជនរងគ្រោះ ចុះទៅជួយមើល និងសង្គ្រោះផងដែរ។ ប៉ុន្តែទោះជាយ៉ាងណា មិនទាន់មានប្រភពព័ត៌មាន​ អាចបញ្ជាក់បានច្បាស់ថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងដោយរបៀបណា នៅឡើយទេ។

ការស្លាប់របស់សមាជិក ក្រុមម៉ូតូ ETF រូបនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាច្រើន បង្ហាញអារម្មណ៍ក្តុកក្តួល និងសោកសង្រេងយ៉ាងខ្លាំង៕






ទិដ្ឋភាពគ្រោះថ្នាក់ចរាចរណ៍  របស់សមាជិកម្នាក់ក្រុមម៉ូតូធំETF



រូបថតគាត់កាលនៅរស់

ប្រភព៖ ហ្វេសប៊ុក

ដោយ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]