ព្រះសីហនុ៖ កុមារាជនជាតិម្នាក់ មានអាយុទើប ៥ឆ្នាំ បានស្លាប់ បាត់បង់ជីវិត ដោយសារលង់ទឹក ក្នុងអាងហែល  ទឹក នៅសណ្ឋាគារ «OC អូរឈើទាល» ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី ០២ ខែសីហា ឆ្នាំ២០១៥។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា កុមារារងគ្រោះ មានឈ្មោះ HSU HSUAN CHENG ។ បើតាមសមត្ថកិច្ច បាន  ឲ្យដឹងថា កាលពីថ្ងៃម្សិលមិញនេះ កុមារារងគ្រោះ និង ក្រុមគ្រួសារបានទៅ ជួលសណ្ឋាគារ «OC អូរឈើទាល»  ស្នាក់នៅ ដើម្បីដើរកម្សាន្ត ក្នុងខេត្តព្រះសីហនុ។

លុះដល់វេលាម៉ោង ១រសៀលកុមាររងគ្រោះ បានចុះងូតទឹកនៅ ក្នុងអាងហែលទឹក ហើយក៏បណ្តាល ឲ្យលង់ទឹកតែ ម្តង។ ក្រោយកើត ហេតុភ្លាមៗក្រុមគ្រួសារ បានព្យាយាមបញ្ជូនទៅ សង្រ្គោះនៅមន្ទីរពេទ្យ បង្អែកខេត្តព្រះសីហនុ តែ ជាអកុសលកុមារ រងគ្រោះបានស្លាប់ បាត់បង់ជីវិត ទៅហើយ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]