ភ្នំពេញ៖ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol បានដំណើរការយ៉ាងរលូន នៅក្នុងវគ្គ Judge Audition ជ្រើសរើសបានបេក្ខជន បេក្ខនារី មានទេពកោសល្យខ្ពស់ ជាច្រើនរូប។

នៅក្នុងសប្តាហ៍ទី៤ ចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ ប៉ុស្តិ៍ហង្សមាស HDTV កាលពីយប់ថ្ងៃអាទិត្យ ម្សិលមិញនេះដែរ ក៏មានបេក្ខជន បេក្ខនារី មានទឹកដមសម្លេង មិនចាញ់សប្តាហ៍មុនៗនោះដែរ ដោយក្នុងនោះ ខ្មែរឡូតកត់សម្គាល់ឃើញ នូវបេក្ខជនចំនួន ពីររូប គាត់ហាក់បីដូចជាធ្វើបានល្អ ជាពិសេស សម្លេងរបស់ពួកគាត់ ពិតជាស្តាប់ទៅប្រហាក់ប្រហែលនឹងសម្លេងដើមនៃម្ចាស់បទមែនទែន ពោលគឺ បេក្ខជន ប៉ោ ស៊ីណា អាយុ២៤ឆ្នាំ មកពីខេត្តកណ្តាល ច្រៀងបទ «សុំស្រលាញ់ម្តងទៀត» ម្ចាស់សំនៀងដើម លោក ណុប បាយ៉ារិទ្ធ និងម្នាក់ទៀត បេក្ខជន ប៉ាន់ ខែមធាវី អាយុ ២៤ឆ្នាំ មកពីភ្នំពេញ ច្រៀងបទ «ពិបាកតែឯង» សំនៀងដើម លោក ព្រាប សុវត្ថិ។ អ្នកទាំងពីរ ពិតជាធ្វើបានល្អ និងទទួលបាន លទ្ធផលល្អ ដូចគ្នា៕ ដើម្បីជ្រាបថា គាត់ទទួលបាន Yes ប៉ុន្មាន សូមប្រិយមិត្តខ្មែរឡូត តាមដានទាំងអស់គ្នាដោយមេត្រី៖

បេក្ខជន ប៉ោ ស៊ីណា៖

បេក្ខជន ប៉ាន់ ខែមធាវី៖

ប្រភព៖ Cambodian Idol

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណុប បាយ៉ារិទ្ធ