ភ្នំពេញ ៖ អគ្គិភ័យ នៅវេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១២នេះ បាននិងកំពុងឆាបឆេះ កុដិ ព្រះសង្ឃ នៅក្នុងវត្ដ ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដោយពុំទាន់ ដឹងមូលហេតុពិតប្រាកដ នៅឡើយ ទេ ។

ប្រធានការិយាល័យពន្លត់ និងបង្ការអគ្គិភ័យរាជធានីភ្នំពេញ លោក នេត វន្ថា បានបញ្ជាក់តាមទូរស័ព្ទមុននេះ បន្ដិចថា ពិតជាមានករណី អគ្គិភ័យឆាបឆេះកុដិព្រះសង្ឃ នៅក្នុងវត្ដស្ទឹងមានជ័យមែន ហើយកម្លាំងសមត្ថកិច្ច របស់លោក បាននិងកំពុងបញ្ជូន រថយន្ដពន្លត់អគ្គិភ័យ ទៅជួយអន្ដរាគមន៍។

យោងតាម សមត្ថកិច្ចពីកន្លែងកើតហតុ បានឲ្យដឹងថា អគ្គិភ័យមានទាន់ ខ្លាំងនៅឡើយទេ គ្រាន់តែមាន ផ្សែងខ្មៅ បានភាយចេញពីក្នុងកុដិ ។ យ៉ាងណាក៏ដោយ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បាននិងកំពុងជួយ អន្តរគមន៍ តាមរយៈ ការបាញ់ទឹក ពន្លត់ពីខាងក្រៅ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ ៖ ស៊ន សុភក្ដ្រ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]