ខេត្ត​តាកែវ ៖ ក្មេង​ស្ទាវ​ម្នាក់​ត្រូវ​បាន​ឪពុក​ម្តាយ​ក្មេង​ស្រី​រងគ្រោះ​ប្តឹង​ប៉ូលិស​ឱ្យ​ចាប់​ រួច​កសាង​សំណុំ​រឿង​បញ្ជូន​មក​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កំរិត​ធ្ងន់​ខេត្ត ខណៈ​ពេល​ដែល​ជន​សង្ស័យ​បាន​លួងលោម​ក្មេង​ស្រី​ម្នាក់​យក​ទៅ​រំលោភ​រហូត​បាន​សំរេច​៨​ដង ។ លុះ​ក្រោយ​ពេល​កើត​ហេតុ​ ទើប​ឪពុក​ម្តាយ​បាន​ដឹង រួច​ប្តឹង​ប៉ូលិស​ឱ្យ​ចាប់​ខ្លួន ដើម្បី​ចាត់​ការ​ទៅ​តាម​ផ្លូវ​ច្បាប់ ។

ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កាល​ពី​ថ្ងៃទី​៣១ កក្កដា ២០១៥ វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃ​ត្រង់ ស្ថិត​នៅ​ភូមិ​ត្រពាំង​វែង ឃុំ​ត្រពាំង​ធំ​ខាង​ត្បូង ស្រុក​សំរោង ខេត្ត​តាកែវ។

លោក​មឿង សារុន អធិ​ការ​​នគរ​បាល​ស្រុក​សំរោង​ បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មាន​ឈ្មោះ​ថោង វុទ្ធី ហៅ​សូ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់​នៅ​ភូមិ-ឃុំ​ខាង​លើ រីឯ​ក្មេង​ស្រី​រងគ្រោះ​អាយុ​១៤​ឆ្នាំ រស់​នៅ​ស្រុក​ត្រាំកក់ ។

នៅ​ចំពោះ​មុខ​ប៉ូលិស​ជនសង្ស័យ​ថោង វុទ្ធី បាន​និយាយ​សារ​ភាពថា រូប​គេ​មិន​បាន​ចាប់​រំលោភ​ទេ គឺជា​ការ​ឯក​ភាព​គ្នា​ទៅវិញ​ទៅ​មក ព្រោះ​ពួក​គេ​ទាំង​២​នាក់​បាន​ស្រឡាញ់​គ្នា ពួក​គេ​ក្មេង​​មែន តែ​យើង​ស្រឡាញ់​គ្នា បើ​មិន​អញ្ចឹង​ទេ រឿងអី នៅ​សែនបន​សោះ ព្រម​ទៅ​ជា​មួយ​ខ្លួន​រហូត​ដល់​ផ្ទះ​របស់​គេ​នោះ ខ្ញុំ​មិន​បាន​ចាប់​រំលោភ​ទេ គឺ​ជា​ការ​ស្រឡាញ់​គ្នា ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]