រាជ​ធានី​ភ្នំពេញ ​៖ អតីត​តារាចំរៀង ​និង​សំដែង​លោក​អ៊ែន​ឌី​ បាន​បើករថយន្ត​ បញ្ច្រាស​ផ្លូវ​ទៅ​បុក​​​ម៉ូតូ​មួយ​គ្រឿង បណ្តាល​ឱ្យ​អ្នក​ជិះ​ម៉ូតូ​រង​របួស ធ្ងន់​បាក់ជើង​ខាងស្តាំ​ ចំណែកឯ​ម៉ូតូ​ និង​រថយន្ត​ខូចខាត​ផ្នែក​ខាង​មុខ ទាំង​២ បង្កឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា ​យប់​ថ្ងៃ​ទី៣១​ ​ក​ក្ត​ដា ២០១៥ តាម​បណ្តោយ​ផ្លូវលេខ​៦៣​ ទល់មុខ​ហាង​ផឹកស៊ី Happiness ស្ថិត​ក្នុង​សង្កាត់​ចតុមុខ​ ខ​ណ្ឌដូនពេញ ។

​រថយន្ត​បង្ក​ម៉ាក Toyota Camry ហា​យ​ប្រី​ដ​ ពណ៌​ស្ករ​ ស៊េរី​ឆ្នាំ​២០០៧ ពាក់​ស្លាក​លេខភ្នំពេញ 2R-2582 បើកបរ​ដោយ​​តារាចំរៀង​ និង​សំដែង​លោក​អេ​ន​ឌី ចំណែកឯ​ជន​រង​គ្រោះ​ មិន​បាន​ស្គាល់អត្តសញ្ញាណ​ទេ​ ភេទ​ប្រុស ​អាយុ​ប្រហែល​២៤​ឆ្នាំ​ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ SUZUKI VIVA 125​ ពណ៌​ទឹកប៊ិ​ច​ពាក់​ស្លាក​លេខ រដ្ឋ​17 1-1381 ។

តាម​សាក្សី​ដែល​បានឃើញ​ហេតុ​ការ​ណ៍បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ​រថយន្ត​​បង្កដែល​បើកបរ​ ដោយ​លោក​  អ៊េ​ន​ឌី ​បាន​បើក​ក្នុង​ទិ​ស​ដៅ​ពី​ជើង​ទៅ​ត្បូង តែ​ដោយសារ​ផ្លូវ​លេខ​៦៣​ជា​ផ្លូវ​ឯក​ទិស គេអនុញ្ញាតឱ្យ​បើកបរ​តែ​ក្នុង​ទិស​ដៅ​ពីត្បូង​ជើង​ ទើប​បណ្តាល​ឱ្យ​ម៉ូតូ​ជន​ រង​គ្រោះ​ដែល​បើក​ក្នុង​ ល្បឿនលឿន​គួរ​ស​មផង ​នោះ​ខ្វះ​ការ​ប្រុង​ ប្រ​យ​ត្ន័​ បាន​បុក​ពេញទំហឹង​ជាមួយ​រថយន្ត​ របស់​លោក​អ៊ែន​ឌី​តែ​ម្តងទៅ ។

តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​អ្នក​ដែល​ បានឃើញ​ហេតុ​ការ​ណ៍ផ្ទាល់​បាន​រិះគន់​ លោក​អ៊ែន​ឌី​ថា បើកបរ​មិន​គោរព​ច្បាប់​ចរាចរ​ទើប ​បណ្តាល​ឱ្យមាន​គ្រោះថ្នាក់​នេះ​កើតឡើង ។ គួរ​កត់សំគាល់​ផង​ដែរ​ថា ក្រោយ​ពី​បុក​គ្នា​អស់​រយៈពេល​ជិត​មួយ​ម៉ោង​ហើយ​ នៅ​មិន​ទាន់​ឃើញ​ខាង​កំលាំង ​សម្ថ​កិច្ច​មូលដ្ឋាន​ ចុះ​មក​ធ្វើការ​វាស់វែង​ទៀត ។

ក្រោយ​ពេល​កើតហេតុ​ខាង​ ជន​រង​គ្រោះ​ត្រូវ​បាន​ រថយន្ត​សង្គ្រោះ​ប​ញ្ចូ​ន​ ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ចំណែកឯ​រថយន្ត​ និង​ម៉ូតូ​ត្រូវ​បាន​គេ​វាស់វែង​ និង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ ចរាចរ​ផ្លូវគោក ​រាជធានី​ដើម្បី​ធ្វើការ​ ដោះស្រាយ ​នៅ​ពេល​ក្រោយ ៕​​








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]