ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​​បាន​ស្លាក់​ក្នុង ​ថ្លុកឈាម​នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៥ នៅ​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ដោយសារ​គ្រោះថ្នាក់ ​ចរាចរណ៍​មួយ​ដែល​មិន​ទាន់​ដឹង ​មូលហេតុ​ច្បាស់លាស់​នៅឡើយ ដោយ​អ្នកខ្លះ​ថា​ត្រូវ​រថយន្ត​បុក ឯ​សមត្ថកិច្ច​សង្ស័យ​ ជន​រង​គ្រោះ​ដួល​ម៉ូតូ​ខ្លួនឯង ដែល​ហេតុការណ៍ ​ដ៏​រន្ធត់​នេះ​បាន​កើត ឡើង ​កាលពី​វេលា​ម៉ោងជាង​ ៦​ព្រលប់ ថ្ងៃ​ទី​១ សីហា ២០១៥ ។

ជន​រង​គ្រោះ​ឈ្មោះ ម៉ៅ ហេង អាយុ​៣០​ឆ្នាំ ជា​កម្មករ​ចេញចូល​ រកស៊ី​ផ្សារ​រុង​ក្លឿ ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ស្នាក់​នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​ប៉ោយ​ប៉ែ​ត ។ នៅ​កន្លែង​កើតហេតុ​គេ​ ឃើញ​ជន​រង​គ្រោះ​របួស​ ក្បាល​ធ្ងន់ធ្ងរ​ដេក​ស្លាប់​ ក្នុង​ថ្លុកឈាម​ក្បែរ​ម៉ូតូ​ម៉ាក​អ៊ែ​រ​ប្លែ​ត ពណ៌​ឈាម​ជ្រូក គ្មាន​ស្លាក​លេខ១​គ្រឿង ។

ប្រភព​នៅ​កន្លែង​កើតហេតុ​បាន ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ខាងលើ​មក​ពី​ទិស​ខាងកើត ​លុះដល់​ចំណុច​កើតហេតុ ​ក៏​មាន​រថយន្ត​១​គ្រឿង​ម៉ាក​ធុន​ត្រា (Tundra) ពណ៌​ខ្មៅ​១​គ្រឿង បើកបរ​ស្រប​ទិស ​គ្នា​មក​ពីក្រោយ លុះ​រថយន្ត​នោះ​បើក​ហួស​ផុត​ទៅ ស្រាប់តែ​ឃើញ​ម៉ូតូ​ជន​រង​គ្រោះ​ដួល ហើយ​បោក​ក្បាល​នឹង​ដងផ្លូវ​របួសធ្ងន់​ស្លាប់​ក្នុង​ថ្លុកឈាម​តែ​ម្ដង ។ ទោះជា​យ៉ាងណា ​ម៉ូតូ​របស់​ជន​រង​គ្រោះ​គេ​មិនឃើញ​មាន​ស្នាម ​បុក​ពីក្រោយ ឬ​ពី​ចំហៀង​សោះឡើយ ។

សព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ និង​សាច់ញាតិ​នាំ​យក​ទៅ ​តម្កល់​នៅ​វត្ត​ឃោ​ស្ថា​រាម ហៅ​វត្ត​ត្រាច ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​ម៉ូតូ​រង​គ្រោះ​ត្រូវ​បាន​នគរបាល ​នាំ​យក​ទៅ​រក្សា​ទុក​ នៅ​អធិការដ្ឋាន ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ។

ជុំវិញ​បញ្ហា​ខាងលើ​លោក សៅ សា​រឿ​ន នាយ​ផ្នែក​នគរបាល​ចរាចរណ៍ សណ្ដាប់ធ្នាប់​សាធារណៈ​ក្រុង ​បាន​ប្រាប់​«​ កោះសន្តិភាព​»​ ថា ចំពោះ​រថយន្ត​ធុន​ត្រា​ របស់​បុរស​ម្នាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2W-2227 ដែល​រង​ការ​ចោទ ប្រកាន់​ថា​ មាន​ពាក់ព័ន្ធ​នឹង​ការ​ ស្លាប់​របស់​ជន​រង​គ្រោះ​នោះ ត្រូវ​បាន​ម្ចាស់​រថយន្ត​ ចេញ​មុខ​បដិសេធ​ថា ជា​រឿង​មិន​ពិត ហើយ​ក៏​ព្រម​ឲ្យ​សមត្ថកិច្ច​ ធ្វើការ​ពិនិត្យ​រថយន្ត​ របស់​ខ្លួន​ផង​ដែរ ដែល​ការ​ត្រួតពិនិត្យ​ រថយន្ត​ភ្លាម​ៗ​ដល់​ផ្ទះ​ម្ចាស់​រថយន្ត​នោះ គ្មាន​ឃើញ​ស្លាកស្នាម ​ប៉ះទង្គិច​លើ​រថយន្ត​នោះ​ឡើយ ។

សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​ សង្ស័យ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ ដួល​បោក​ក្បា​ស្លាប់​ដោយ​ខ្លួនឯង ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]