ចិន៖ ហេតុការណ៍ដ៏រន្ធត់មួយ ត្រូវបានថតជាប់ បង្ហាញឲ្យឃើញទិដ្ឋភាព គួរឲ្យតក់ស្លុត ដែលអណ្តាតភ្លើងបានផ្លុះឆេះឡើងភ្លាមៗ បណ្តាលឲ្យមនុស្ស ២នាក់ ក្លាយជាដុំភ្លើង រងរបួសរលាកយ៉ាងដំណំ។

វីដេអូឃ្លីប រយ:ពេល ១នាទី និង ៣៣វិនាទី​ ថតបានដោយកាមេរ៉ាសុវត្ថិភាព និងមានទីតាំងនៅក្នុងប្រទេសចិន ត្រូវបានគេបង្ហោះឡើងលើអ៊ីនធឺណែត កាលពីម្សិលមិញ មានអ្នកចុចមើលយ៉ាងច្រើន។ បើតាមប្រភពវីដេអូ​ ឲ្យដឹងថា បុរសរងគ្រោះក្នុងវីដេអូឃ្លីប បាននឹងកំពុងតែដឹកជញ្ជូនទំនិញម្យ៉ាង ដែលគេដឹងថាងាយឆាបឆេះ បូករួមនឹង ការធ្វេសប្រហែស មិនប្រុងប្រយ័ត្នខ្ពស់ ទើបជាហេតុបង្កឲ្យកើតមានគ្រោះថ្នាក់ដូច្នេះ។ ទោះយ៉ាងណា គេនៅមិនទាន់អាចដឹងច្បាស់បាននៅឡើយ ថាតើអ្វីទៅ ដែលនាំឲ្យផ្ទុះឆេះឡើងភ្លាមៗបានដូចនេះ។ សូមប្រិយមិត្តមើលវីដេអូខាងក្រោម៖

ប្រភព៖ Liveleak

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]