ចិន៖ យោធាចិន រហូតដល់ទៅ ៨៨នាក់ បានប្រារព្ធពិធីមង្គលការ របស់ពួកគេ ​ក្នុងថ្ងៃតែមួយ កាលពីថ្ងៃសុក្រ ទី៣១ ខែកក្កដា ម្សិលមិញនេះ នៅក្នុងទីក្រុង Dongguan ខេត្តក្វាងទុង នៃប្រទេសចិន។


តាមប្រភពព័ត៌មាន បានឲ្យដឹងថា ការប្រារព្ធពិធី អាពាហ៍ពិពាហ៍ របស់នាយទាហាន ដ៏ច្រើនគូបែបនេះ គឺដើម្បី អបអរខួប លើកទី៨៨ នៃការបង្កើតនូវ កងយោធារំដោះប្រជាជនចិន ដែលហៅកាត់ថា (PLA) ដែលនឹងធ្វើឡើង ក្នុងថ្ងៃទី១ ខែសីហា នេះ​។

ប្រភពដដែល បានឲ្យដឹងថា នាយទាហាន ទាំង៨៨នាក់ ដែលទើបនឹង រៀបការនេះ ភាគច្រើន ជានាយទាហាន មានមុខងារ ជាយោធាឈរជើង ប្រចាំការ តាមតំបន់ព្រំដែន និងលើកោះ ដែលពួកគេ មិនមានឱកាស ដើម្បីប្រារព្ធ ពិធីមង្គលការ ទើបនាយទាហាន ទាំង ៨៨គូនេះ ត្រូវបានសម្រេចឲ្យ រៀបការ ក្នុងថ្ងៃតែមួយ តែម្តង និង ដើម្បីអបអរ ខួបទី ៨៨ឆ្នាំ នៃទិវាកងយោធាចិន ផងដែរ ។

ក្នុងនោះដែរ គូស្នេហ៍ទាំង ៨៨ គូនេះ ក៏បានទៅចុះបញ្ជី អាពាហ៍ពិពាហ៍ រួមគ្នា ដោយគូស្នេហ៍និមួយៗ ថែមទាំងមាន បិទលេខសំគាល់លើដៃ តាមលេខរៀង មួយគូៗ ផងដែរ ៕




ទិដ្ឋភាពក្នុងថ្ងៃរៀបការ របស់នាយទាហាន ទាំង ៨៨គូ នៅប្រទេសចិន



ការចុះបញ្ជីអាពាហ៍ពិពាហ៍ និង ស្បថសច្ចារួមគ្នា ទាំង ៨៨គូ

ប្រភព បរទេស

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]