អអ់គ្លេស៖ យ៉ាងហោចណាស់មនុស្សបួននាក់ បានស្លាប់ បាត់បង់ជីវិត ក្នុងឧបទ្ទវហេតុ ធ្លាក់ យន្តហោះធុនតូចមួយគ្រឿងដ៏ គួរឱ្យខ្លាច ដែលជា កម្មសិទ្ធរបស់គ្រួសារ Osama Bin Laden ដែលគេស្គាល់ថា ជាកំពូលមេភរវករពិភពលោក ក្នុងខណៈដែល រត់ហួសផ្លូវ ពេលព្យាយាម ចុះចត ។

គួរបញ្ជាក់ផងដែរថា យន្តហោះនោះ ជាប្រភេទ Embraer Phenom 300 ដែលមានតម្លៃ ៧លានផោន ឬប្រមាណជាង ១០ លានដុល្លាអាមេរិក ត្រូវជាកម្មសិទ្ធ របស់និងគ្រប់គ្រង ដោយគ្រួសារ របស់មេភេរវករ Ben Laden ដែលបានស្លាប់ទៅនោះ ។

ឧបទ្ទវហេតុនោះបានកើតឡើង បន្ទាប់ពីយន្តហោះធុនតូចនោះ ព្យាយាមចុះចត នៅឯ អាកាសយាន្តដ្ឋាន Blackbushe ប្រទេសអង់គ្លេស តែជាសំណាងអាក្រក់ យន្តហោះនោះ បានរត់ហួសផ្លូវ ហើយបានធ្លាក់ ចូលទៅក្នុងកន្លែងដាក់ដេញ ថ្លៃរថយន្ត មួយកន្លែង ដែលស្ថិតនៅក្បែរនោះ ហើយបានផ្ទុះឆេះ ស្ទើរគ្មានសល់ ដែលសម្លាប់មនុស្ស ចំនួន៤នាក់ រួមមាន អាកាសយានិកម្នាក់ និងអ្នកធ្វើដំណើរ ក្នុងនោះ ចំនួន៣នាក់ទៀត ដែលគេ សង្ស័យថា ជាសមាជិកគ្រួសារ Osama Ben Laden។ ជាសំណាង បុគ្គលិក និងភ្ញៀវ ទាំងអស់ នៅកន្លែងដាក់ដេញថ្លៃ រថយន្ដនេះ បានរត់គេចខ្លួន យ៉ាងសុវត្ថិភាព។

យ៉ាងណាមិញ បណ្តាញសារព័ត៌មានអារ៉ាប់រួម បានរាយការណ៍ថា ម្តាយចុង និងប្អូនស្រីរបស់ Osama Ben Laden គឺស្ថិតនៅ ក្នុងចំណោមអ្នក ដែលស្លាប់នោះ រួមទាំងអ្នកបើកយន្តហោះ របស់ពួកគេ ឈ្មោះ Jordanian ផងដែរ ។ ស្ថានទូតអារ៉ាប់រួម ប្រចាំទីក្រុងឡុង បានបង្ហាញនូវការ ជួយរំលែក ទុក្ខដ៏ក្រៀមក្រំនេះ ដល់ក្រុមគ្រួសារ របស់ Ben Laden ដែលបានបាត់បង់ សមាជិកគ្រួសារ ក្នុងឧបទ្ទវហេតុនោះ ។

រូបភាពកន្លែងកើតហេតុ




យន្ដហោះឯកជន Embraer Phenom 300 ដែលឆេះខ្ទេច


រូបភាព Osama Bin Laden កាលពីនៅរស់

សូមទស្សនានូវទិដ្ឋភាពនៃឧបទ្ទវហេតុធ្លាក់យន្តហោះនោះទាំងអស់គ្នា៖

ប្រភព៖ dailymail

ដោយ៖ កុសល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]