ភ្នំពេញ៖ កាលពីយប់ម្សិលមិញនេះ តារាស្រី ដែលមានរូបសម្រស់ ស្រស់ស្អាត និងរូបរាងសិចស៊ី នាង បេនីយ៉ាង និងលោក អេន ឌី បានជួប គ្រោះថ្នាក់ចរាចរមួយ នៅម្តុំផ្សារស៊ីលឹប ប៉ុន្តែមិនបង្កឲ្យ អ្នកទាំងពីរ រងរបួសអ្វីឡើយ។

យោងទៅតាម ទំព័រហ្វេសប៊ុកមួយ ដែលបានបង្ហោះសារ និងរូបភាព នៃហេតុការណ៏ខាងលើ បានឲ្យដឹងថា គ្រោះថ្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង ១១ និង ២០នាទីយប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ នៅត្រង់ចំណុច ផ្សារស៊ីលឹប តាមបណ្តោយផ្លូវ លេខ៦៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ប្រភពដដែលបានឲ្យដឹងទៀតថា រថយន្តរបស់តារាប្រុសស្រី ខាងលើ ម៉ាកកាម៉ារី LE ពាក់ស្លាកលេខ ភ្នំពេញ 2R-2582 បានប៉ះជាមួយនឹង ម៉ូតូមួយគ្រឿង ម៉ាកស៊ុយសូគីវីវ៉ា បើកបរដោយ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បណ្តាលឲ្យបុរសរូបនោះ រងរបួស ខណៈរថយន្ត និងម៉ូតូ សុទ្ធតែរងការ ខូចខាតដូចគ្នា។

យ៉ាងណាមិញ មិនទាន់មានប្រភពណាមួយ បានឲ្យដឹងទេថា តើពួកគេទាំងសងខាង ដោះស្រាយគ្នា យ៉ាងណានោះ៕









ប្រភព ៖ ហ្វេសប៊ុក

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]