បរទេស៖ ការតែងបន្លំខ្លួន ធ្វើជាខ្មោច ដើរបន្លាចគេ នៅតាមផ្លូវមួយ បានប្រែក្លាយទៅជា ហេតុការណ៏ ដ៏អាក្រក់មួយ បន្ទាប់ពីបុរស ដែលតែងខ្លួន ជាខ្មោចនោះ ត្រូវបានអ្នកបើកបររថយន្តម្នាក់ បើករថយន្តបុក ពេញទំហឹង ព្រោះតែអ្នកបើកបរ រូបនោះ មានការភ័យខ្លាច ខ្លាំងពេក។

បើតាមវីដេអូឃ្លីបមួយខ្សែ ដែលត្រូវបានបង្ហោះ ចូលទៅលើបណ្តាញ YouTube បានបង្ហាញពីទិដ្ឋភាព នៃការដើរលងបន្លាចនោះ ដោយមានបុរស២នាក់ បានតែងខ្លួន បន្លំធ្វើជាខ្មោច ដើរលងបន្លាចគេ នៅលើដងផ្លូវ ដ៏ស្ងាត់មួយ។

ជាមួយគ្នានេះដែរ បុរសទាំង២នាក់នោះ បានបន្លាចបុរសម្នាក់ ដែលកំពុងបើករថយន្ត ឆ្លងកាត់ លើផ្លូវនោះ តែម្នាក់ឯង ដោយបុរសតែងខ្លួន ជាខ្មោចម្នាក់ បានដើរចេញមក ស្ទាក់ផ្លូវរថយន្តនោះ ពីមុខតែម្តង។ ភ្លាមៗនោះដែរ អ្នកបើកបររថយន្ត មានការភិតភ័យ យ៉ាងខ្លាំង ក៏បានបើករថយន្ត ថយក្រោយវិញ ប៉ុន្តែស្រាប់តែមាន បុរសតែងខ្លួនជាខ្មោចម្នាក់ទៀត ហក់ចេញមក ស្ទាក់ផ្លូវរថយន្ត ពីក្រោយទៀត។

យ៉ាងណាមិញ ដោយសារតែ សេចក្តីភ័យខ្លាច និងរន្ធត់ខ្លាំងពេក បុរសជាអ្នកបើករថយន្ត បានបើករថយន្តទៅមុខ យ៉ាងលឿន បំបុកបុរសដែល តែងខ្លួនជាខ្មោច ឈរនៅពីមុខរថយន្ត បណ្តាលឲ្យបុរសនោះ រងរបួសជើង និងជង្គង់ ហូរឈាម ក្រោកមិនរួច ដេកដួលនៅលើផ្លូវតែម្តង៕

សូមទស្សនាទិដ្ឋភាព នៃហេតុការណ៏ខាងលើ នៅខាងក្រោមនេះ៖

ប្រភព ៖ បរទេស

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]