ចិន៖ នារីអាយុ ២៣ឆ្នាំម្នាក់ បានឆក់អគ្គិសនី ដោយសារតែ ទូរដកប្រាក់ ATM នៅក្នុង ទីក្រុង Xi’an កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុននេះ ដែលបណ្ដាលឲ្យ ក្រចកដៃ ២ ខូច និងម្រាមដៃនាង ចេញឈាមហូររហាច។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា នារីរងគ្រោះមានឈ្មោះថា Liu បានដកប្រាក់ ពីទូរ ATM របស់ធនាគារ China Everbright Bank (CEB)។ ខណៈដែលនាង កំពុងតែ ចុចលេខសំងាត់ ស្រាប់តែនាងមានអារម្មណ៍ថា ឆក់ ដែលចាប់ផ្ដើម ពីដៃនាង និងវារត់ចូល ទៅក្នុងខ្លួនប្រាណ នាងតែម្ដង។ នៅក្នុងនោះ នាងនិយាយថា ដៃរបស់នាង បានស្ពឹកយ៉ាងខ្លាំង ដោយសារតែ កម្លាំងភ្លើង ខ្លាំង។ ការឆក់នេះ បានបណ្ដាលឲ្យនាង ដួលភ្លាមៗនឹងឥដ្ឋ ស្របពេលដែល មេដៃស្ដាំ និងដៃពាក់ចិញ្ចៀននាង បានរងការខូចខាត យ៉ាងខ្លាំង និងចេញឈាមយ៉ាងច្រើន។ ក្រោយពីមានរឿង នាងបាន បញ្ជូនទៅកាន់ គ្លីនិកក្នុងតំបន់មួយកន្លែង ដើម្បីធ្វើការព្យាបាល។
ក្រោយពីមានរឿងរ៉ាវទាំងនេះ នារីរងគ្រោះនេះ មិនត្រឹមតែ ប្ដឹង លើករណីខាងលើ នេះនោះទេ ថែមទាំង រិះគន់ទៅលើសេវាកម្ម ធនាគារនេះ និងរាយការណ៍ពី ការបាត់កាតនាង ដែលទូរនេះ បានលេបយក កាតនាងបាត់។ ទោះជាយ៉ាងណា ខាងធនាគារនេះ បានធ្វើការ សុំទោសដល់នាង និងបាន បញ្ជូនទៅកាន់ មន្ទីរពេទ្យ ដើម្បីធ្វើការ ពិនិត្យបន្ថែម ខណៈដែលខាងធនាគារនេះ សន្យាថានឹងធ្វើការ ពិនិត្យ ទៅលើទូរដកប្រាក់ របស់ពួកគេទាំងអស់។
តាមរយៈ អ្នកយកការណ៍ ក្នុងស្រុក ដែលបានទៅមើល ធនាគារ និងធ្វើការ ប៉ាន់ស្មានទៅលើ ទូរដកប្រាក់ របស់ធនាគារនេះ បានប្រទះ ឲ្យឃើញថា ទូរដកប្រាក់ទាំងនេះ គឺមានកម្លាំងភ្លើង ២០០ វ៉ុល ដែលមានកម្លាំងលើសពី ៣៦វ៉ុល ដែលខ្លួនប្រាណមនុស្ស អាចទទួល យកបាន៕
រូបភាពដៃនាង ដែលរងរបួស
ប្រភពពី បរទេស
កែសម្រួលដោយ ម៉ា
ខ្មែរឡូត
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]