ភ្នំពេញ៖ តារាចម្រៀងល្បីឈ្មោះ ប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី ថ្មីៗនេះ បានរំលេច វត្តមានរបស់ខ្លួន ជាមួយរូប សម្រស់ថ្មីសន្លាង ប្រៀបដូចជាមនុស្សថ្មី បន្ទាប់ពីនាង បានចំណាយលុយ រាប់ម៉ឺនដុល្លារ កែកុនសម្ផស្សខុសប្លែកពីមុន ដែលធ្វើឲ្យទស្សនិកជន ចំណាំនាង ស្ទើរតែមិនបាន ។ ប៉ុន្តែការចំណាយ លុយទាំងដុំៗ កែប្រែមុខមាត់ជាមនុស្សថ្មីនេះ មិនបានទទួល ការសាទរ ពីអ្នកគាំទ្ររបស់នាងទេ ពោលបែរជាផ្ទុះនូវ សំឡេងរិះគន់យ៉ាង ចាស់ដៃ ថាផ្ទៃមុខ របស់នាងអាក្រក់ មើលជាងមុនទៅទៀត។

នៅលើបណ្តាញទំនាក់ទំនង សង្គម Facebook មួយរយៈនេះ មានការ ផុសផុលយ៉ាងខ្លាំង ដោយធ្វើការ រិះគន់ចំៗទៅ លើតារាចម្រៀង សំឡេងផ្អែមស្រទន់ កញ្ញា សុខ ពិសី ថានាងខំប្រឹងប្រែង ជះលុយរាប់ម៉ឺន ដុល្លារ កែសម្ផស្សស្ទើរតែគ្មាន សល់ចន្លោះ ទាំងទម្រង់មុខ ចង្ការ ច្រមុះ និងផ្នែកមួយចំនួនទៀត នៅលើ រាងកាយរបស់នាង គឺត្រូវវះកាត់កែកុនទាំងអស់ ដោយមើលទៅ មុខរបស់នាង នាពេលនេះ គឺប្រៀបបាន និងមនុស្សពីរ នាក់ផ្សេងគ្នា ។

ជាទូទៅសម្រស់ តារាស្រីៗក្នុងស្រុកយើង មានចំនួនច្រើន បានធ្វើការកែច្នៃ សម្រស់ វះកាត់ត្រង់ នេះត្រង់នោះ ពង្រីកដើមទ្រូង ដើម្បីធ្វើឲ្យរូប សម្រស់របស់ពួកគេ មានសម្រស់ ស្រស់ត្រកាល ទាក់ទាញការ ចាប់អារម្មណ៍ ថែមមួយកម្រិតទៀត។ នៅក្នុងនោះ តារាចម្រៀងល្បី កញ្ញា សុខ ពិសី រយៈពេល ប្រមាណ ជិត២ឆ្នាំនេះ បានខំប្រឹងស្តារប្រជាប្រិយភាព របស់ខ្លួនឡើងវិញ ទាំងការតុបតែងខ្លួន និងការកែកុន សម្រស់ ដោយនាង បានជ្រើសរើស យកការវះកាត់កែសម្រស់ ឲ្យកាន់តែ ស្រស់ស្អាត និងទាក់ទាញ ការចាប់អារម្មណ៍មួយកម្រិតទៀត។

ទន្ទឹមនឹងនោះ សុខ ពិសី បែរជាទទួលបាននូវការរិះគន់ មិនសំចៃ ពីអ្នកគាំទ្រ ទៅលើការកែ កុនសម្រស់របស់នាង ដោយមានអ្នក ខ្លះរិះគន់ថា «កែសម្រស់ទៅ អាក្រក់មើលជាងមុន ច្រមុះដូចឈើ មើលសឹង តែមិនចង់ស្គាល់ កែខ្លាំងពេកដូចស្វា កែប៉ុណ្ណឹងហើយ នៅមើលមិនយល់ទៀត….» ។
តាមរយៈការរិះគន់នេះ គេហទំព័រ LookingTODAY មិនទាន់ អាចទាក់ទង ទៅតារាស្រីសាច់ស កញ្ញា សុខ ពិសី បានទេ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥នេះ ប៉ុន្តែយើងស្វាគមន៍ រង់ចាំការ បកស្រាយរបស់នាង នៅពេលក្រោយ ដោយក្ដីរាយរាយ ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ពិសី