ភ្នំពេញ៖ នៅម៉ោង១១ និង២០នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ មានករណីភ្ញាក់ផ្អើល មួយបានកើតឡើង ដោយក្រុមក្មេង ទំនើងមួយក្រុម បានដេញកាប់ទៅ លើបុរសម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ នៅខាងកើតស្ពានអាកាស តិចណូ ក្នងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសដែលជាជនរងគ្រោះ មានឈ្មោះ ពៅវណ្ណី អាយុ២៤ឆ្នាំ រស់នៅខេត្តកំពត ត្រូវបានជនសង្ស័យ មួយក្រុមដេញកាប់ ប្រហារ បណ្តាលអោយរងរបួសធ្ងន់ធ្ងរ។

ប្រភពដដែលបានបន្តឲ្យដឹងទៀតថា ក្រោយកើតហេតុ គេឃើញ មានរថយន្ត សង្គ្រោះឯកជន មួយគឺជារថយន្តរបស់មន្ទីរពេទ្យ ឃឹមរ៉ានី មិនបានដឹកជនរងគ្រោះ ទៅទេបានត្រឹមមកមើល ហើយបើករថយន្តចេញទៅវិញ។

ក្រុមប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នេះ មានការខឹងខឹងយ៉ាងខ្លាំង ទៅលើពេទ្យឯកជនមួយនេះ ដោយលើកឡើងថា " ពេទ្យគិតលុយជាធំ មិនគិតជួយ អាយុជីវិតមនុស្សនោះទេ " ហើយក៏មាន បុរសម្នាក់បានហៅម៉ូតូកង់៣ ដាក់ជនរងគ្រោះ ទៅពេទ្យដើម្បីសង្គ្រោះជីវិត។

អ្នកឃើញហេតុការណ៍ខាងលើនេះ បានធ្វើការរិះគន់ ទៅលើពេទ្យឃឹមរ៉ានី នេះយ៉ាងខ្លាំងតែម្តង៕











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]