មុខមាត់ហើម ឈាម និងមានស្នាមកាំបិតនេះ គឺជាមុខមាត់របស់ បុរសចំណាស់ម្នាក់ដែល មានអាយុ៨២ឆ្នាំ ដែលមានភាពក្លាហាន ក្នុងការតបតជាមួយនឹង ចោរលួចក្នុងផ្ទះ។

បុរសនេះត្រូវបានគេ ស្គាល់ឈ្មោះថា Joseph Carter ត្រូវបានគេវាយ និងចាក់ នៅត្រង់ក្បាលនិងខ្លួនរបស់គាត់ នៅពេលដែលគាត់កំពុងតែប្រឈមមុខ នឹងចោរ ដែលចូលលួចឥវ៉ាន់នៅក្នុងផ្ទះរបស់គាត់ ដែលមានតម្លៃ ៤០០,០០០ ផោន។ ពួកចោរទាំងនេះបាន ព្យាយាមវាយ និងសង្កត់បុរសជាម្ចាស់ផ្ទះនេះ ដល់ដីនិងបានប្រើប្រាស់កាំបិត ផ្ទះបាយចាក់គាត់ជាច្រើនដង។​ តាមសម្ដីរបស់ប៉ូលីស បានបញ្ជាក់ថា Joseph Carter ជាមនុស្សម្នាក់ដែលរស់នៅ តែឯងជាមួយនឹងប្អូនស្រី ហើយគាត់ក៏មិនដែល រៀបការដែរ។ ប៉ូលីសបានបន្ដថា ពួកគេនឹងខិតខំព្យាយាមស្វែងរក ចាប់ចោរនោះមកដាក់ទោសឲ្យបានភ្លាមៗ ព្រោះករណីនេះនឹងអាចមាន ទៀតប្រសិនជាចោរនេះនៅក្រៅឃុំ។

សូមប្រិយមិត្ដមើលរូបភាពទាំងអស់គ្នា៖  

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]